ព័ត៌មានជាតិ
តារាគុនល្បុក្កតោ ពេជ្រ ចរណៃ អះអាង បានស្នើសុំអាជ្ញាធរអប្សរា ១០ ដង នៅតែមិនទទួលការសហការ
កញ្ញា ពេជ្រ ចរណៃ តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោនៅតែទទូចស្នើសុំអាជ្ញាធរអប្សរាសហការសម្របសម្រួលដល់ការអនុញ្ញាតឲ្យថតផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។
កាលពីថ្មីៗនេះតារាសម្ដែងកញ្ញា ពេ ជ្រ ចរណៃ បានបញ្ចេញសារដោយសម្ដែងនូវការខកចិត្តចំពោះអាជ្ញាធរជាតិអប្សរាដែលមិនអនុញត្តិឱ្យថតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ក្បាច់គុនខ្មែរ បើទោះបីជានាងបានសុំច្បាប់អស់រយៈពេល ១ សប្ដាហ៍ឬរង់ចាំយូរជានេះក្តី។

បើតាមការលើកឡើងរបស់កញ្ញា ចរណៃ កន្លងមកមិនក្រោម ១០ ដងទេដែលនាងបានស្នើសុំដើម្បីថតផ្សព្វផ្សាយពីក្បាច់ គុនបុរាណខ្មែរជាមួយប្រាសាទ តែមិនបានទទួលកាអនុញ្ញាតសូម្បីតែ ១ ដងឡើយ។
ដោយសារតែមូលហេតុខាងលើនេះ និងក្តីស្រលាញ់ដើម្បីចូលរួមលើកស្ទួយនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ក្បាច់គុន អក្សរសាស្រ្តខ្មែរនិងតំបន់ទេសចរណ៍ ពេ ជ្រ ចរណៃ នៅតែទទូចស្នើសុំការសហការពីអាជ្ញាធរជាតិអប្សរាក្នុងការសហការនិងសម្របសម្រួលលើបញ្ហានេះ។

កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា “ខ្ញុំសង្ឃឹមអាជ្ញាធរអប្សរានិងបងៗដែលមើលការខុសត្រូវនៅតាមតំបន់ទេសចរណ៍ជួយសម្រួលនិងសហការណ៍គ្នាជាមួយផលិតករភាពយន្ដ អ្នកបង្កើតមាតិកាទេសចរណ៍ និងអ្នកផលិតរូបភាពល្អៗដើម្បីរួមគ្នាជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា “។
តារាសម្តែង ពេជ្រ ចរណៃ បានបញ្ជាក់ថាក្នុងនាមនាងជាកូនខ្មែរមួយរូប គឺចង់ឲ្យប្រទេសដទៃទៀតគេបានដឹងបានស្គាល់ថាប្រទេសកម្ពុជាថាជាប្រទេសដែ លសំបូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណជា ច្រើននិងតំបន់ទេសចរណ៍ជាច្រើន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ