ព័ត៌មានជាតិ
បបួលទៅញ៉ាំការ ចេញមកវិញដឹកយកទៅរំលោភ
យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនារីម្នាក់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង៤៥នាទី នៅចំណុចចំការ ស្វាយ ស្ថិតក្នុងភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង០០នាទី ជនសង្ស័យបានបបួលនារីរងគ្រោះឲ្យទៅចូលរួមពិធីមង្គលការជាមួយគេ ហើយនារី រងគ្រោះបានយល់ព្រមទៅជាមួយ ដោយកម្មវិធីមង្គលការនោះនៅម្ដុំស្ពានព្រែកឡុងចូលទៅក្នុងត្រើយខាងលិច។លុះមកដល់ម៉ោងប្រហែល២២និង០០នាទី នារីរងគ្រោះបានឲ្យជនសង្ស័យជូនខ្លួន មកផ្ទះវិញ តែជនសង្ស័យបែជាឌុបជនរងគ្រោះទៅផ្ទះសំណាក់ តែជនរងគ្រោះដឹងពីបំណងមិនល្អ របស់ជនសង្ស័យ ក៏បានរត់ចេញពីផ្ទះសំណាក់។ ដោយការលួងលោមនិងសន្យាថានឹងដឹកនាងទៅផ្ទះ ទើបជនរងគ្រោះព្រមឡើងជិះម៉ូតូជាមួយជនសង្ស័យបន្ត។

រហូតដល់ម៉ោងកើតហេតុ ខណៈពេលដែលជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះទៅផ្ទះ ជនសង្ស័យ បានដកយកទូរស័ព្ទរបស់ជនរងគ្រោះទុក ហើយឌុបជនរងគ្រោះចូលតាមផ្លូវលំបានចំងាយប្រហែល ជាងមួយគីឡូម៉ែត្រ ម្ដុំចំការស្វាយជនសង្ស័យបានឈប់ម៉ូតូហើយបានចាប់ជនរងគ្រោះរំលោភតែម្ដង។
ប្រភពបានបន្តថា ដោយទូរស័ព្ទរបស់ជនរងគ្រោះបានភ្ជាប់កម្មវិធីGPS ទើបដឹងដល់ក្រុមគ្រួសាររបស់ នារីរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានសួរនាំទៅកាន់អ្នកទាំងពីរ ហើយជនសង្ស័យ ក៏ បានជិះម៉ូតូចេញទៅ។
រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្វាយ ប្រទាល។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ និងឃាត់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះ ពិតប្រាកដមែន ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារចំនួន១លើកនៅពន្ធនាគារ ខេត្តកណ្ដាលរយៈពេល១៨ ខែពីបទ លួចមានស្ថានទម្ងន់ទោស។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ