Connect with us

ព័ត៌មានជាតិ

កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត

បានផុស

នៅ

សម្ដេចចក្រី ហេង សំរិន បានកាន់តំណែងជាប្រធានរដ្ឋសភា តាំងពីឆ្នាំ២០០៦ ហើយតំណែងនេះត្រូវបានបញ្ចប់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយការផ្លាស់ប្ដូរក្បាលម៉ាស៊ីនរដ្ឋសភាថ្មី។ ថ្នាក់ដឹកនាំថ្មីរដ្ឋសភា ដែលជំនួសសម្ដេចចក្រី ហេង សំរិន ក្នុងអាណត្តិថ្មីនេះ គឺសម្ដេច ឃួន សុដារី ខណៈកូនប្រសាររបស់សម្ដេចចក្រី ហេង សំរិន ក៏ត្រូវបានជ្រើសឱ្យធ្វើជាអនុប្រធានទី២ រដ្ឋសភា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងមក សមាជិករដ្ឋសភា បានបោះឆ្នោតតាំងសម្ដេច ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា និងលោក វង សូត ដែលត្រូវជាកូនប្រសាររបស់សម្ដេចចក្រី ហេង សំរិន ត្រូវជ្រើសតាំងជាអនុប្រធានទី២ រដ្ឋសភា។ លោក វង សូត ជាស្វាមីរបស់លោកស្រី ហេង ពៅ កូនស្រីជាទីមួយរបស់សម្ដេចចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ មុនក្លាយជាអនុប្រធានទី២ រដ្ឋសភា ពេលនេះ លោក វង សូត ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច តាំងពីអាណត្តិទី៥ ឆ្នាំ២០១៣ គឺក្រោយពេលដែលលោកបានផ្លាស់ពីធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មែនទែនទៅ សម្ដេចចក្រី ហេង សំរិន បាន​រៀប​អាពាហ៍ពិពាហ៍ជាមួយសម្តេច​ធម្មវិសុទ្ធវង្សា សៅ ទី កាលពីឆ្នាំ១៩៥៦ ដោយមានចំណងដៃកូនប្រុសស្រីចំនួន៥នាក់ រួមមាន លោកស្រី ហេង ពៅ លោកស្រី ហេង សំអូន លោកស្រី ហេង សុខា បានស្លាប់​ជំនាន់​ប៉ុលពត លោក ហេង សំណាង និងលោកស្រី ហេង សំអាន។ ក្នុងចំណោមកូនប្រុសស្រីរបស់សម្ដេចចក្រី ហេង សំរិន មានតែលោកស្រី ហេង សំអូន ម្នាក់ប៉ុណ្ណោះ ដែលគេដឹងថា មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងមានតួនាទីជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ខណៈអ្នកផ្សេងទៀត ហាក់មិនមានប្រភពណាបញ្ជាក់ឱ្យច្បាស់ថា មានតួនាទី ឬប្រកបមុខរបរអ្វីខ្លះនោះឡើយ។

តែយ៉ាងណាមិញ សាធារណជនអាចដឹងថា ក្រៅពីលោក វង សូត ដែលជាកូនប្រសារទីមួយ សម្ដេចចក្រី ហេង សំរិន ក៏មានកូនប្រសារប្រុសចំនួន២រូបផ្សេងទៀត កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាអភិបាលខេត្ត នាពេលបច្ចប្បន្ននេះ។ កូនប្រសារសម្ដេចចក្រី ហេង សំរិន ទាំង២រូបនេះ គឺ៖

១/ លោក ប៉ែន វិបុល

លោក ប៉ែន វិបុល ជាអតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣។ លោក ប៉ែន វិបុល ជាស្វាមីរបស់លោកស្រី ហេង សំអូន កូនស្រីទីពីររបស់សម្តេច ហេង សំរិន។ មុនទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ លោក ប៉ែន វិបុល មានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ហើយបានបម្រើជានគរបាលជាតិ ប្រមាណ ៣០ឆ្នាំឯណោះ ខណៈកាលពីថ្ងៃទី១ ខែកញ្ញា លោក ក៏ត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃដែរ។

២/ លោក ប៉ែន កុសល្យ

បច្ចុប្បន្ន លោក ប៉ែន កុស​ល្យ ជាឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ដែលកំពុងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ជំនួស​លោក ស ថា​វី​ តាំងពី​អំឡុងខែវិច្ឆិកា ឆ្នាំ​២០១៨​។ មុន​តែងតាំងជាអភិបាលខេត្ត លោក ប៉ែន កុស​ល្យ ធ្វើជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​។ អភិបាលខេត្តឧត្តរមានជ័យរូបនេះ មានភរិយាឈ្មោះ ហេង សំអាន ជាកូនស្រីពៅរបស់សម្ដេចចក្រី ហេង សំរិន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម