ព័ត៌មានជាតិ
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា៖ កត្តា ៣ យ៉ាងដែលនាំឱ្យមានក្មេងទំនើង
យុវជនភាគច្រើនបានខិតខំប្រឹងប្រែងរៀនសូត្រ ជួយកិច្ចការងារឪពុកម្ដាយ ខណៈយុវជនមួយចំនួនតូច ហាក់មានចរិតច្រឡោងខាម បង្កើតទៅទៅបក្ខពួកប្រពត្រឹត្តទង្វើមិនល្អដូចជា វាយតប់គ្នា សេពគ្រឿងញៀន រហូតដល់ប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗ។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងនូវហេតុផល ៣ ដែលនាំឱ្យក្មេងទំនើងនៅតែបន្តកើតមានទី១ ពាក់ព័ន្ធនឹងច្បាប់ ដោយលោកបានចោទឡើងថា តើមានច្បាប់ណា ដែលឱ្យក្រុមនោះ បង្កើតក្រុមខ្លួនឯងធ្វើអំពើមិនគប្បីសង្គមទេ? ហើយប្រសិនបើមានបញ្ហានេះ កើតឡើងតើច្បាប់បានអនុត្តត្រឹមត្រូវទេ?
លោកសាស្ត្រាចារ្យបញ្ជាក់ថា ច្បាប់របស់យើងមានចាប់ពិតមែនប៉ុន្តែយើងអត់ឃើញក្រុមហ្នឹង បញ្ចប់សកម្មភាពនោះទេផ្ទុយទៅវិញរឹតតែបង្កើនសម្មភាព ខណៈលោកបញ្ជាក់ថា ច្បាប់ត្រូវតែពង្រឹង កំណត់ឱ្យច្បាស់លាស់ចំពោះយុវ័យអស់នេះ។

កត្តាមួយទៀត ពាក់ព័ន្ធនឹងការអំបរំ តើសង្គម គ្រួសារឪពុកម្ដាយរបស់គាត់ ឬសាលារៀន យកចិត្តទុកដាក់លើការអប់រំទេ? យើងនាំគ្នាបង្កើតឱ្យក្មេងទាំងអស់នោះ ក្លាយខ្លួនទៅជាប្រធាន ក្លាយជាអ្នកធ្វើព្យុះភ្លៀង ក្នុងសង្គមបាន។
ម្យ៉ាងទៀត ការគ្រប់គ្រងយើងត្រូវដឹងមុខសញ្ញាណា ដែលជាក្មេងទំនើង ជាក្មេងមិនល្អ យើងត្រូវព្រមាន ដោយផ្ទាល់ផង និងប្រយោល ផងដើម្បីឱ្យកូនទាំងអស់នោះយកចិត្តទុកដាក់។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ាបញ្ជាក់ថា៖ «ខ្ញុំចាំបានថា សម័យខ្ញុំ នៅសតវត្សរ៍ ៥០ និង៦០ មិនដែលមានក្មេងទំនើងទេ ដោយសារឪពុកម្ដាយខ្ញុំប្រកាន់ភ្ជាប់ក្នុងការអប់រំ ដោយសារសាលារៀនបានបង្ហាញប្រាប់អំពីតួនាទី របស់យុវវ័យក្នុងការងារ និងសង្គមទាំងមូលយកចិត្តទុកដាក់ និងឱ្យតម្លៃគំរូបានន័យថា មនុស្ស ក្នុងសង្គមមានគំរូល្អណាស់សម្រាប់ឱ្យកូនៗរៀនសូត្រតាម ពេលសង្គមមិនយកចិត្តទុកដាក់និងមិនមានគំរូល្អ ធ្វើឱ្យកូនក្មេងបានចិត្ត»។
បើតាមលោក សាស្ត្រាចារ្យសាលារៀន ឬឪពុកម្ដាយគួតាមដានយកចិត្តទុកដាក់ឃ្លាំមើលសិស្ស ឬកូន ហើយចាប់ផ្ដើមអប់រំបណ្ដើៗ កុំឱ្យកូនក្លាយទៅជាមនុស្សអាក្រក់៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ