ព័ត៌មានជាតិ
តើគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យរោងចក្រកាត់ដេរ មានផលរស់រវើកយ៉ាងដូចម្ដេច?
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញពីប្រវត្តិនៃដំណើរការរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា និងការទទួលបានប្រាក់ខែរបស់កម្មករ កម្មការិនីកាលពីឆ្នាំ១៩៩៧ និងនៅក្នុងឆ្នាំ២០២៣នេះ។ ជាការបង្ហាញតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបរាប់តាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា នៅឆ្នាំ១៩៩៧ ប្រទេសកម្ពុជាមានរោងចក្រ សហគ្រាស៦៤ប៉ុណ្ណោះ តែនៅឆ្នាំ២០២៣នេះមាន ១ម៉ឺន៧ពាន់រោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្នុងនោះ វិស័យកាត់ដេរមាន ១ ៣៣២រោងចក្រ សហគ្រាស។ នៅឆ្នាំ១៩៩៧ ប្រទេសកម្ពជា មានកម្មករ-កម្មការិនីតែ ៨ម៉ឺននាក់ទេដែលមានការងារធ្វើក្នុងវិស័យនេះ តែឥឡូវមានរហូតដល់ទៅ ១លាន៥សែននាក់ ហើយក្នុងនោះ វិស័យកាត់ដេរមានជាង៨០ម៉ឺននាក់។

ទន្ទឹមនោះ នៅឆ្នាំ១៩៩៧ កម្មករ-កម្មការិនី ទទួលបានប្រាក់ខែតែ៤០ដុល្លារទេ ហើយអត្ថប្រយោជន៍ផ្សេងៗក៏សឹងតែគ្មានដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ ពួកគាត់ទទួលបានប្រាក់បៀវត្សរ៍គោលចំនួន២០០ដុល្លារ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗនោះទេ។ បន្ថែមពីនេះ ភាគីពាក់ព័ន្ធទាំងអស់ ក៏កំពុងធ្វើការចរចាប្រាក់បៀវត្សរ៍អប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនដល់កម្មករ-កម្មការិនីបន្ថែមទៀតផងដែរ។
ត្រង់ចំណុចនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដកស្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មកសរសេរថា៖«ពេលនេះ យើងកំពុងចរចាប្រាក់បៀវត្សរ៍អប្បបរមាឆ្នាំ២០២៤បន្តទៀតហើយ។ នេះ ជាគោលនយោបាយដែលយើងត្រូវបន្តបង្កើន។ បងប្អូនអាចគិតថានៅតែមិនទាន់គ្រប់! ត្រូវហើយ រាជរដ្ឋាភិបាលទទួលស្គាល់ ហេតុហ្នឹងហើយបានជាយើងខំដំឡើងជាបណ្ដើរៗ ប៉ុន្តែធ្វើយ៉ាងណាយើងត្រូវធ្វើជាជំហ៊ានៗដើម្បីធានាភាពប្រកួតប្រជែង និងកំណើន…»។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករ កម្មការិនីរោងចក្រ ពិសេសចំពោះជីវភាពរស់នៅរបស់ពួកគេ។ កាលពីដើមខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើកបើកមុនពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន ដោយក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង