Connect with us

ព័ត៌មានជាតិ

វឌ្ឍនៈ ព្រីមៀមឡៃ បង្កើតភាពភ្ញាក់ផ្អើលជាមួយរសជាតិដ៏ស្រាលស្រទន់ និងកម្រិតកាឡូរីទាប ត្រឹមតែ ៩៦ កាឡូរី

បានផុស

នៅ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បានដាក់​សម្ពោធ​ជា​ផ្លូវការ​ស្រា​បៀរ​ថ្មី រសជាតិ​ថ្មី ប្លែក​មិន​ធ្លាប់មាន​នៅលើ​ទីផ្សារ​កម្ពុជា គឺ វឌ្ឍនៈ ព្រី​មៀម​ឡៃ (Vattanac Premium Light) ក្រោម​វត្តមាន អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង សហ​ស្ថាបនិក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី​, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ព្រមទាំង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ភ្ញៀវកិត្តិយស ដៃគូ​ចែកចាយ ទូត​សុច្ឆន្ទៈ និង​សិល្បករ សិល្ប​ការិនី​ល្បីៗ ជាច្រើន ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​៩ កញ្ញា នៅ​សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កម្មវិធី​សម្ពោធ​ស្រា​បៀរ​ថ្មី​នេះ បានផ្តល់​ភាព​ភ្ញាក់ផ្អើល និង​សប្បាយរីករាយ​យ៉ាង​ខ្លាំង​តាមរយៈ​ការ​ក្រេប​រសជាតិ​ស្រាល​ដ៏​ស្រទន់ របស់​ស្រា​បៀរ វឌ្ឍនៈ ព្រី​មៀម​ឡៃ និង​ការ​សម្តែង​សិល្បៈ បទ​ចម្រៀង​ល្បីៗ​របស់​កំពូល​តារាចម្រៀង អ្នកនាង មាស សុខ​សោភា លោក នី​កូ លោក G-Devith និង​អ្នកនាង​ទេព បូ​ព្រឹក្ស​។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មានប្រសាសន៍ថា “​ម៉ាក​សញ្ញា វឌ្ឍនៈ ត្រូវបាន​ផលិតឡើង​ពី​ទស្សនៈ​នៃ​ការជួបជុំ ដើម្បី​ចែករំលែក​ភាព​រីករាយ​ព្រោះ​យើង​ជឿជាក់​ថា​អាថ៌កំបាំង​នៃ​ជីវិត​គឺ​ភាព​រីករាយ ដូច្នេះហើយ​យើង​ចង់​បន្ត​ចែករំលែក​ភាព​រីករាយ​សម្រាប់​ការ​ជួបជុំ​របស់​លោក​អ្នក​ឲ្យ​បាន​កាន់តែ​យូរ ព្រោះ​វឌ្ឍនៈ ព្រី​មៀម​ឡៃ មាន​រសជាតិ​ស្រាល ស្រទន់ ស្រួល​ទទួលទាន ដូចជា​ពាក្យ​ស្លាក​របស់​វឌ្ឍនៈ ព្រី​មៀម​ឡៃ “​ស្រទន់ ស្រស់ស្រាយ​ទាំងអស់គ្នា​” និង​ជា​ភាសា​អង់គ្លេស Life’s Simple Pleasure ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​រីករាយ​ពិតប្រាកដ​របស់​យើង​ទាំងអស់​គ្នា​ដែល​កើតឡើង​ពី​ក្តី​សុខ​សាមញ្ញៗ​រាល់ថ្ងៃ​ដែល​យើង​មាន ហើយ​ចែករំលែក​ឲ្យ​ខ្លួនឯង មិត្តភ័ក្ដិ គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​។​”

វឌ្ឍនៈ ព្រី​មៀម​ឡៃ គឺជា​ស្រា​បៀរ​ប្រណិត​ផលិតឡើង​ប្រកបដោយ​មោទកភាព និង​ល្អឥតខ្ចោះ​សម្រាប់​មនុស្ស​សម័យថ្មី ជាមួយ​រសជាតិ​ស្រាល​ស្រទន់ ក្លិន​ឈ្ងុយ​ប្រហើរ គុណភាព​លំដាប់​អន្តរជាតិ ផលិតឡើង​ពី​ស្រូវ​សាឡី​សុទ្ធ មាន​កម្រិត​កាឡូរី​ទាប​ត្រឹមតែ ៩៦ កាឡូរី សម្រាប់​ចំណុះ​៣៣០ ម​.​ល ជាមួយ​កម្រិត​ជាតិ​អាល់កុល​ទាប​ត្រឹមតែ ៤.១ % ងាយស្រួល​ទទួលទាន ផ្តល់​ឲ្យ​លោក​អ្នក​នូវ​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ ធ្វើ​ឲ្យ​ការជួបជុំ​របស់​អ្នក​កាន់តែ​រីករាយ​បានយូរ រីករាយ​រាល់ថ្ងៃ រីករាយ​គ្រប់​ទីកន្លែង​។ លើសពី​រសជាតិ​ស្រាល​ស្រទន់​ដ៏​ឈ្ងុយឆ្ងាញ់​ពី​ស្រូវ​សាឡី​សុទ្ធ អតិថិជន​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន សន្ធឹកសន្ធាប់​ពី​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ វឌ្ឍនៈ ព្រី​មៀម​ឡៃ ដូចជា​ទឹកប្រាក់​រហូតដល់​២០​លាន​រៀល រថយន្ត​ភី​ក​អាប់ និង​ម៉ូតូ​សេរី​ថ្មី​ជាច្រើន​រង្វាន់​។

គួរ​បញ្ជាក់​ថា វឌ្ឍនៈ ព្រី​មៀម​ឡៃ ជា​សមិទ្ធផល​ថ្មី​ទី ៩ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្ទាប់ពី​បានដាក់​ដំណើរការ​ផលិតផល​ជាច្រើន​រួមមាន ស្រា​បៀរ​វឌ្ឍនៈ ស្រា​បៀរ​គ្រុឌ ស្រា​បៀរ​ប្រណិត​ទឹកខ្មៅ​ដ្រា​ហ្គិ​ន ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ​អាយ​ស៍ ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម ភេសជ្ជៈ វី​-​អាក​ទីវ បៃតង ដែល​ផលិតផល​ទាំងអស់ សុទ្ធសឹងតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន គ្រប់ទិសទី ព្រមទាំង​ទទួលបាន​ការទទួលស្គាល់ និង​ឈ្នះ​មេដាយមាស​ផ្ទួនៗ​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ដូចជា Monde Selection និង World Beer Awards៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៤៧ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម