Connect with us

ព័ត៌មានជាតិ

ឡើង​ដឹកនាំ​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ផ្តើម​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

ក្រោយ​ទទួល​បាន​ការតែងតាំង​ដឹកនាំ​នៅ​​ក្រុមប្រឹក្សាររភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បាន​ផ្តើម​ដំណើរទស្សនកិច្ច​នៅ​តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលពី​​វឌ្ឍនភាពនៃការអភិវឌ្ឍ និង​ស្វែងយល់ពីបញ្ហាប្រឈមនានា។

កាល​ពី​ព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក​ស៊ុន ចាន់ថុល អម​ដំណើរដោយ​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​បាន​ចុះ​ទៅ​បំពេញទស្សនកិច្ច​ពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ក្នុងខេត្តព្រះសីហនុ។

ក្នុង​ដំណើរទស្សនកិច្ច​លោក ស៊ុន ចាន់ថុល បាន​ចុះពិនិត្យវឌ្ឍនភាពនិង​ស្វែងយល់ពីបញ្ហាប្រឈម​ព្រមទាំងរកដំណោះស្រាយ​សមស្របជូនក្រុមហ៊ុន​ដែលកំពុង​វិនិយោគ​នៅ​​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ។

​គួរ​បញ្ចាក់​ថា នីតិកាលទី ៧ នៃរាជរដ្ឋាភិបាល​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវ​ទទួលភារកិច្ច​ជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញ​ការវិនិយោគឯកជន។ លោក​ក៏​ទទួល​បាន​ការ​តែងតាំង​ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាររភិវឌ្ឍន៍កម្ពុជា ជាសហប្រធានខាងភាគីកម្ពុជា​នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​​រូប​នេះ ក៏​ទទួល​បន្ទុក​​ជួយនាយករដ្ឋមន្ត្រី​លើការងារគមនាគមន៍ដឹកជញ្ជូន​និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវ​អាកាស។

ជាមួយគ្នានេះ លោក​ក៏​ជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេសនិង​បេសកកម្មពិសេសផ្សេងទៀត​ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

សេចក្ដីជូនដំណឹង៣១ នាទីutes មុន

ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION

សេចក្ដីជូនដំណឹង២ ម៉ោង មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ១០ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៩ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៨ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស បញ្ជូន​ប្រមុខ​យោធា​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម