Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ ជំរុញមន្ត្រីតាមច្រកទ្វារអន្តរជាតិ បង្កើនជំនាញបច្ចេកវិទ្យា

បានផុស

នៅ

អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានដាក់គោលការណ៍ណែនាំដល់មន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិ​ ត្រូវបន្តបង្កើនជំនាញ​បច្ចេកទេស​ បច្ចេកវិទ្យា​ និងភាសាបរទេសថែមទៀត ដើម្បីកាន់តែមានភាពងាយស្រួល​ក្នុងពេលបំពេញការងារ​បានឆាប់រហ័ស។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យការងារតាមបណ្ដានាយកដ្ឋានក្រោមចំណុះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ​ លោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានលើកឡើងថា នៅក្នុងសម័យបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ ​ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចស្នូលមួយយ៉ាងសំខាន់ ដែល​មិនអាចខ្វះបាន ដើម្បីសម្រួលការងារ​ ជាពិសេសការងារបចេ្ចកទេស​ឱ្យកាន់តែល្អប្រសើរឡើង និងទាន់ពេលវេលា​។ លោកឧត្តមសេនីយ៍ឯក បានបន្តជំរុញដល់​មន្រ្តីជំនាញពាក់ព័ន្ធ​ ជាពិសេសមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិទាំងអស់​ ត្រូវបន្តបង្កើនជំនាញ​បច្ចេកទេស​ តាមរយៈការពង្រឹងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ និងភាសាបរទេសបន្ថែមជានេះទៀត​ ដេីម្បីឱ្យកាន់តែមានភាពងាយស្រួល​ក្នុងពេលបម្រើការងារ​ និងឱ្យកាន់តែមានភាពឆាប់រហ័ស​ រាល់ដំណេីរចេញ-ចូល​របស់ភ្ញៀវជាតិ​ និងអន្តរជាតិ​។

ទន្ទឹមនេះ លោកអគ្គនាយកអន្តោប្រវេសន៍​ ក៏បានស្នើសុំទៅនាយប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិទាំងអស់​ ត្រូវត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធអ៊ីនធរណេត សម្រាប់ពេលខាងមុខ​ ដើម្បីឱ្យទាន់ពេលវេលា​ និងសភាពការណ៍ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ឱ្យ។ តែយ៉ាងណាមិញ លោកអគ្គនាយក​ ក៏បានថ្លែងអំណរគុណ​ និងកោតសរសើរចំពោះអគ្គនាយក រង ប្រធាននាយកដ្ឋាន​ ក៏ដូចជាមន្រ្តីក្រោមឱវាទនៃនាយកដ្ឋានពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ កន្លងមក​ ហើយត្រូវបន្តដោះស្រាយបញ្ហាប្រឈម​បន្ថែមទៀត​ ដើម្បីឱ្យការងារកាន់ប្រសើងជាងនេះ។

នៅក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យការងារតាមបណ្ដានាយកដ្ឋាន​ នេះសោតទៀត គឺមានការចូលរួម​ពីនាយកដ្ឋានច្រកទ្វារទី១​ នាយកដ្ឋានច្រកទ្វារទី២​ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រ​វេសន្ត​ និងបចេ្ចកវិទ្យា​ ​ព្រមទាំងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ​ ការិយាល័យ​ចំណុះពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម