Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ២រូប បង្ហាញពីភាពជោគជ័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅកិច្ចប្រជុំអាស៊ាន

បានផុស

នៅ

បណ្ឌិត ដៀប សុផល អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានបង្ហាញពីភាពជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលជាកិច្ចប្រជុំដំបូងលើឆាកអន្តរជាតិរបស់សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ដៀប សុផល មើលឃើញថា ក្នុងវេទិកាដ៏មានតម្លៃនេះ សម្តេចបានឆ្លៀតជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើន ក្នុងនោះ នៅពេលសម្តេចបានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ គឺឥណ្ឌូនេស៊ី សម្រេចទទួលនាំចូលអង្ករខ្មែរចំនួន ២សែន ៥ម៉ឺនតោនក្នុងមួយឆ្នាំ។ នៅពេលសម្តេចបានជួបជាមួយកូរ៉េខាងត្បូង ប្រទេសនោះ ក៏ផ្តល់សេចក្តីរីករាយ នឹងដំឡើងកូតារបស់កម្មកររបស់កម្ពុជាផងដែរ ព្រមទាំង មានការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ពីមួយទៅមួយជាបន្តបន្ទាប់ទៀត។

បន្ថែមពីនោះ នៅពេលសម្តេចធិបតី បានចុះដល់ប្រទេសឥណ្ឌូនេស៊ីភ្លាម មានគណៈប្រតិភូតំណាងជាតិមួយ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ដែលបង្ហាញពីការទទួលស្គាល់ចំពោះការទទួលបានរបស់សម្តេចផងដែរ។ ទាំងនេះ គឺជាជោគជ័យ និងមោទនភាពរបស់ជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល។

ចំណែក លោកបណ្ឌិត សូ ណារ៉ូ ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់រូបលោក នេះ គឺជាលើកទីមួយជាមួយមេដឹកនាំថ្មី និងជំនួយការថ្មី មិននឹកស្មានថាអាចដំណើរការបានល្អ និងទទួលបានលទ្ធផលជោគជ័យបែបនេះទេ។ អំឡុងកិច្ចប្រជុំកំពូលអាស៊ាននេះ គឺសម្តេច ពិតជាមានការមមាញឹកខ្លាំងមែនទែនរហូតសឹងមិនមានពេលបរិភោគអាហារ និងសម្រាកបានគ្រប់គ្រាន់ ពោល គឺសម្តេចបានខិតខំយ៉ាងខ្លាំង ក្នុងការដឹកនាំប្រតិភូពីកម្ពុជាចូលរួមកិច្ចប្រជុំ និងរៀបចំផែនការបានល្អ។

ចំពោះការជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗដែលមានវត្តមាននៅក្នុងការប្រជុំនោះវិញ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកប្រយោជន៍ជាច្រើនដល់កម្ពុជា។ នៅក្នុងជំនួបទាំងនោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអញ្ជើញសម្តេចទៅទស្សនកិច្ចនៅដើមឆ្នាំក្រោយ។ ដោយឡែក កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស ដែលពោរពេញដោយអ្នកជំនួញធំៗជាច្រើន ក៏បានអញ្ជើញសម្តេចចូលរួម ដើម្បីផ្សារភ្ជាប់ការរកស៊ីនៅកម្ពុជា និងការចែករំលែកបទពិសោធពីការថែរក្សាស្ថិរភាពនយោបាយនៅកម្ពុជាក្នុងវេទិកានោះនាពេលខាងមុខផងដែរ។ ទាំងនេះ គឺសុទ្ធសឹងតែជាការទទួលស្គាល់ និងមុខមាត់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត សូ ណារ៉ូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម