Connect with us

ព័ត៌មានជាតិ

៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប  ទទួលបានគោរមងារជា “សម្ដេច”

បានផុស

នៅ

ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ ២០២៣នេះ មានឥស្សរជនចំនួន១៤រូប  ដែលពោរពេញដោយចំណេះដឹង សមត្ថភាពបំពេញការងារ ព្រមទាំងបានលះបង់ក​ម្លាំងកាយ ប្ដូរជីវិត ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព ស្ថិរភាព សន្តិភាព​ ការអភិវឌ្ឍជាតិ ត្រូវបានព្រះមហាក្សត្រនៃក​ម្ពុជា ទ្រង់ប្រទានគោរមងារជា “សម្ដេច”។

“កម្ពុជាថ្មី” សូមជម្រាបជូនអំពីឥស្សរជនចំនួន១៤រូប ដែលទទួលបានគោរមងារជា សម្ដេច ដូចតទៅ៖

១/ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា

នៅឆ្នាំ២០០៧  សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារជូនដល់សម្ដេច ជា ស៊ីមកូនអ្នកស្រុករមាសហែកខេត្តស្វាយរៀង ជា «សម្ដេចអគ្គមហាធម្មពោធិសាល»។    សម្ដេច ជា ស៊ីម បានទទួលមរណភាពនៅថ្ងៃទី​ ០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២/សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា

សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារជូនដល់សម្ដេច ​ហេង សំរិន កូនអ្នកខេត្តព្រៃវែងជា  ​«សម្ដេច​អគ្គ​មហា​ពញា​ចក្រី» ​ នៅខែតុលាឆ្នាំ ២០០៧។

៣/សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា​

កើតចេញពីគ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី ១២ តុលា ឆ្នាំ ២០០៧  សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្តេចអគ្គមហាសេនាបតីតេជោ »។

៤/សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

៥/សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ភរិយារបស់សម្ដេចតេជោហ៊ុន សែន ត្រូវបានព្រះមហាក្សត្រប្រទានគោរម្យជា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ ​ចំ​ថ្ងៃ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០។

៦/សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា

ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ សម្ដេច សាយ ឈុំ កូនអ្នកខេត្តកំពង់ចាម ជា «សម្ដេច វិបុលសេនាភក្ដី» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥។

៧/សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ ​សម្ដេច ស ខេង  ជា «សម្ដេចក្រឡាហោម» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥ ក្នុងថ្ងៃដំណាលគ្នាជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ។

៨/សម្ដេច វិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី

មានដើមកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ សម្ដេចសុខ អាន ត្រូវបាន ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារដល់ សម្ដេច សុខ អាន ជា «សម្ដេច វិបុលបញ្ញា» នៅថ្ងៃទី១៣ខែមិនាឆ្នាំ ២០១៧។  យ៉ាងណាក្រោយទទួលបានគោរមងារនេះ បានតែពីរថ្ងៃប៉ុណ្ណោះ សម្ដេចវិបុលបញ្ញាសុខអាន បានទទួលមរណៈភាព ដោយរោគាពាធ នៅលើទឹកដីនៃទីក្រុងប៉េកាំង ប្រទេសចិន។

៩/សម្ដេចពិជ័យ សេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ជាកូនកសិករក្រីក្រ កើត​នៅស្រុក​កោះកុង ខេត្ត​កោះកុង សម្ដេច ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេចពិជ័យសេនា» ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​​។

១០/សម្ដេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

ព្រះមហាក្សត្រនៃកម្ពុជានៅថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០ ទ្រង់ប្រទានគោរម្យជា «សម្ដេច​ធម្មវិសុទ្ធវង្សា» ជូនដល់ សម្ដេច សៅ ទី ហេង​សំរិន ។

១១/សម្ដេចឧត្ដមទេពញាណ ហ៊ុន​ ណេង

បងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន​ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រទានគោរម្យជា «សម្ដេចឧត្ដមទេព ញាណ» នៅថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២២។ ព្រះមហាក្សត្រទ្រង់ប្រទានគោរមងារជា សម្ដេចឧត្ដមទេពញាណ នេះ ក្រោយពេលសម្ដេច ហ៊ុន ណេង​ ទទួលមរណភាពបានចំនួន២ថ្ងៃ(សម្ដេច ហ៊ុន ណេង ទទួលមរណភាពថ្ងៃទី ០៥​ ខែឧសភា ឆ្នាំ ២០២៣)។

១២/សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច

កើតនៅឃុំ​សំបួរ ស្រុក​សំបូរ ខេត្ត​ក្រចេះ សម្ដេច ម៉ែន សំអន ត្រូវបាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី ០៨ ខែមេសា​ ឆ្នាំ២០២៣។

១៣/សម្ដេចមហារដ្ឋសភាធិការធិបតី ​ឃួន សុដារី​ ប្រធានរដ្ឋសភា​ នីតិកាលទី៧

ព្រះមហាក្សត្រ ទ្រង់ប្រទាន គោរមងារជា «សម្ដេចមហារដ្ឋសភាធិការធិបតី» ដល់សម្ដេច ឃួន សុដារី នៅថ្ងៃទី២ខែកញ្ញាឆ្នាំ ២០២៣។

១៤/សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​អណត្តិទី៧

សម្ដេច ហ៊ុន ម៉ាណែត ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចមហាបវរធិបតី» នៅថ្ងៃទី​០២​ ខែកញ្ញា ឆ្នាំ ២០២៣ ពោលគឺក្នុងថ្ងៃតំណាលគ្នាជាមួយនឹង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៕

អត្ថបទដោយ៖  ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម