Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៣០០គ្រួសារទទួលបានផ្លូវលំមួយខ្សែពី​អាជ្ញាធរសង្កាត់កាចាញសម្រួលដល់ការធ្វើដំណើរ

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅភូមិ១ទុស សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានសម្ដែងការសប្បាយរីករាយក្នុងចិត្ដជាពន់ពេក ក្រោយពីលោកចៅសង្កាត់កាចាញ សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុងរួមនឹងសម្បុរសជនមួយចំនួនបានចំណាយប្រាក់ផ្ទាល់ខ្លួនចាក់ដីបំពេញផ្លូវលំមួយខ្សែសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវលំនោះមានទំហំទទឹង៨ម៉ែត្រ និងបណ្ដោយប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិ១ទុស ស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដោយតភ្ជាប់ពីចំណុចរង្វង់មូលយាយទូលចេក ឆ្ពោះទៅភូមិទុសច្រិច។ ផ្លូវនេះមានសារ:ប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងនោះក៏អាចសម្រួលដល់សិស្សានុសិស្សមួយចំនួនក្នុងការធ្វើដំណើរតាមម៉ូតូទៅសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋដែលជាកសិករដឹកកសិផលផ្សេងៗមានដំឡូងមី សណ្ដែក គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូទៅកាន់ទីផ្សារ និងសម្រាប់អ្នកភូមិមានធុរ:មានជំងឺម្ដងម្កាល ដឹកទៅកាន់មណ្ឌសុខភាព។

លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ផ្លូវនោះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺឃុំតាអង និងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។ លោកចៅសង្កាត់បានបន្ដទៀតថា កន្លងមកផ្លូវមួយនេះមានកាខូចខាត់យ៉ាងដំណំ គឺមានក្រឡុកធំៗជារណ្ដៅនៅខែភ្លៀង មានសភាពលំបាកក្នុងកាធ្វើដំណើរតាមម៉ូតូ និងឡានហើយសូមី្បតែថ្មើជើងក៏ដើរមិនកើតដែរ។

ដោយមើលឃើញពីទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋទើបលោកចៅសង្កាត់បានសហការណ៍ជាមួយអាជ្ញាធរ​ខេត្ដ ក្រុង រួមនឹងសប្បុរសជនមួយចំនួន បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១០លានរៀល និងអ្នកខ្លះជួយទិញជាអាចម៍ដីដើម្បីចាក់បំពេញផ្លូវនោះឲ្យបានល្អ សម្រួលជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរបានប្រសើជាងមុន។ ក្រៅពីនេះលោកទន់ ពៅ រួមនឹងសម្បុរស់ជនបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង១០លានរៀលបន្ថែមទៀតដើម្បីជួសជុល និងសម្រួលផ្លូវចាស់ៗមួយចំនួនទៀត ដូចជាផ្លូវនៅភូមិ១ ភូមិ២ វិឡាកាត់ ភូមិ៣ ភូមិ៤ដោះក្រមុំនិងភូមិតាស៊ុយជាដើម​ ដែលបានខូចខាត ក៏ត្រូវបានធ្វើឲ្យល្អឡើងវិញផងដែរ។

លោក អ៊ុន សារឹទ្ធ ហៅធី មេ១០ខ្នង និងជាតំណាងប្រជាពលរដ្ឋរស់នៅភូមិ១ទុស បានសម្ដែងការសប្បាយត្រេកអរ​ដោយទទួលស្គាល់ថានេះជាភាពឈ្លាសវៃរបស់អាជ្ញាធរមូលដ្ឋាន។ លោក ធី បានប្រាប់បន្ដថា កន្លងមកផ្លូវនេះមិនអាចធ្វើដំណើរចេញចូលភូមិនៅខាងក្នុងបានដោយស្រួលដូចពេលនេះទេ ឥឡូវយើងមានផ្លូវល្អអាចផ្ដល់ប្រយោជន៍បានច្រើន គឺងាយស្រួកដល់កូនសិស្សជិះម៉ូតូទៅសាលារៀន និងកសិករអាចដឹកកសិផលទៅកាន់ទីផ្សារហើយនៅពេលមានសមាជិកណាម្នាក់ធ្លាក់ខ្លួនឈឺឬស្ត្រីត្រូវឆ្លងទន្លេយើងក៍អាចដឹកពួកគេ ទៅរកទទួលសេវាព្យាបាលបានដោយងាយស្រួលផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

Sokha Hotels

ព័ត៌មានពេញនិយម