ព័ត៌មានជាតិ
ស្វែងយល់ពីដំណើរការប្រព្រឹត្តិទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើការងារដឹកនាំ និងគ្រប់គ្រង់វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖
-ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
– ដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងសិប្បកម្មនិង ទឹកស្អាតនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
-រៀបចំគោលនយោបាយនិងកម្មវិធីអភិវឌ្ឍន៍រោងចក្រ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្មនិងទឹកស្អាត
– សម្របសម្រួល សហការ និងអនុវត្តការងារសិក្សាស្រាវជ្រាវ ពិសោធន៍ និងអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត នវានុវត្តន៍ ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
-ជំរុញនិងគាំទ្រនវានុវត្តន៍បច្ចេកវិទ្យា តក្កកម្ម គ្រប់គំនិតផ្តួចផ្តើមថ្មីៗ រួមទាំងសហគ្រិនភាពក្នុងវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត
– គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថ- ប្រយោជន៍ និងគំនូរឧស្សាហកម្ម
– រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយបច្ចេកវិទ្យានិងនវានុវត្តន៍
– រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយការងារស្តង់ដារូបនីយកម្មនិងការធានាគុណភាពផលិតផល
– ធ្វើជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវ បានបង្កើតឡើងនៅក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
– រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយការងារមាត្រាសាស្ត
– រៀបចំ គ្រប់គ្រង និងអនុវត្តនយោបាយផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងនិងទីប្រជុំជន
– សហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ ស្ថាប័ន អង្គការជាតិនិងអន្តរជាតិនានា រួមទាំងវិស័យ ឯកជន ដើម្បីជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរចនាសម្ព័ន្ធដូចតទៅ៖
ក- អង្គភាពថា្នក់ជាតិ
១- ខុទ្ទកាល័យរដ្ឋមន្តី
២- អគ្គនាយកដ្ឋានកិច្ចការទូទៅ
៣- អគ្គនាយកដ្ឋានឧស្សាហកម្ម
៤- អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
៥- អគ្គនាយកដ្ឋានទឹកស្អាត
៦- អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៧- វិទ្យាស្ថានស្តង់ដារកម្ពុជា
៨- វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៩- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
១០- អគ្គាធិការដ្ឋាន
១១- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១២- សាខាសមត្ថកិច្ចជំនាញរាជធានី ខេត្ត
ខ- សហគ្រាសសាធារណៈឬគ្រឹះស្ថានសាធារណៈរដ្ឋបាល
សហគ្រាសសាធារណៈឬគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គ- អង្គភាពថ្នាក់ក្រោមជាតិ
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី ខេត្ត។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អគ្គនាយកដ្ឋាននិងវិទ្យាស្ថានដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ។
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអគ្គនាយក និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអគ្គនាយករង។
អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូបមានឋានៈស្មើអគ្គនាយក និងអមដោយអគ្គាធិការរងមួយចំនួនមានឋានៈស្មើអគ្គនាយករងជាជំនួយការ។ នាយកដ្ឋានដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
សាខាសមត្ថកិច្ចជំនាញរាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
ប្រធាននិងអនុប្រធានសាខាសមត្ថកិច្ចជំនាញរាជធានីខេត្ត ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូប អមដោយអនុប្រធានមួយចំនួនជាជំនួយការ។
ខុទ្ទកាល័យរដ្ឋមន្រ្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន និងអនុលោមតាម ច្បាប់និងបទប្បញ្ញត្តិជាធរមាន។
អគ្គនាយកដ្ឋានកិច្ចការទូទៅ
អគ្គនាយកដ្ឋានកិច្ចការទូទៅមានតួនាទីនិងភារកិច្ចគ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់ក្រសួងនៅថ្នាក់ជាតិ និងរវាងអង្គភាពថ្នាក់ជាតិនិងអង្គភាពថ្នាក់ក្រោមជាតិនិងអង្គភាពដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស។
អគ្គនាយកដ្ឋានកិច្ចការទូទៅ មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖
– នាយកដ្ឋានរដ្ឋបាល
– នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
– នាយកដ្ឋាននីតិកម្ម
– នាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន។
អគ្គនាយកដ្ឋានឧស្សាហកម្ម
អគ្គនាយកដ្ឋានឧស្សាហកម្ម មានតួនាទីនិងភារកិច្ចរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមក្នុងវិស័យឧស្សាហកម្ម។
អគ្គនាយកដ្ឋានឧស្សាហកម្ម មាននាយកដ្ឋានចំនួន៤ (បួន)និងមជ្ឈមណ្ឌលមួយមានថ្នាក់ស្មើនាយកដ្ឋាន៖
– នាយកដ្ឋានកិច្ចការឧស្សាហកម្ម
– នាយកដ្ឋានបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម
– នាយកដ្ឋានវាយតម្លៃទទួលស្គាល់
– នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម
– មជ្ឈមណ្ឌលផលិតភាពជាតិ។
អគ្គនាយកដា្ឋនសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម
អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានតួនាទីនិងភារកិច្ចរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមលើវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
-រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម គាំទ្រនិងលើកស្ទួយសហគ្រិនភាពក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
-សហប្រតិបត្តិការជាមួយបណ្តាប្រទេស ស្ថាប័ន អង្គការជាតិនិងអន្តរជាតិនានា ដើម្បីជំរុញអភិវឌ្ឍន៍ សហគ្រាស ធុនតូចនិងមធ្យម និងសិប្បកម្ម។
-ពិនិត្យ វាយតម្លៃ និងអនុម័តលើគម្រោងវិនិយោគឯកជន លើសហគ្រាសធុនតូចនិងមធ្យម និង សិប្បកម្មដោយផ្ទាល់ឬដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះបញ្ជីគ្រប់គ្រងនិងត្រួតពិនិត្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។
-លើកសំណើ សម្របសម្រួល និងពិនិត្យតាមដានការអនុវត្តការវិនិយោគសាធារណៈក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម។
-រៀបចំប្រកាសអនុញ្ញាតឱ្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មដំណើរការ
វាយតម្លៃលើយថាប្រភេទ និងបរិមាណវត្ថុធាតុដើមប្រើប្រាស់របស់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម តាមបទដ្ឋានបច្ចេកទេស
– រៀបចំបញ្ជីផលិតផលនៃសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
– ផ្តល់លិខិតបញ្ជាក់នានាដែលពាក់ព័ន្ធនឹងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មាននាយកដ្ឋានក្រោមឱវាទចំនួន៣ (បី)៖
– នាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម
– នាយកដ្ឋានកិច្ចការសិប្បកម្ម
-នាយកដ្ឋានផែនការនិងជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម។
អគ្គនាយកដា្ឋនទឹកស្អាត
អគ្គនាយកដ្ឋានទឹកស្អាត មានតួនាទីនិងភារកិច្ច កសាង តាក់តែង និងត្រួតពិនិត្យការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ ផែនការសកម្មភាព ផែនការមេ សម្រាប់ដឹកនាំគ្រប់គ្រងវិស័យទឹកស្អាត
អគ្គនាយកដ្ឋានទឹកស្អាត មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖
– នាយកដា្ឋនសរុបនិងព័ត៌មាន
-នាយកដ្ឋានផែនការនិងគ្រប់គ្រងទិន្នន័យ
– នាយកដ្ឋានគោលនយោបាយទឹកស្អាត
-នាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង
– នាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីនិងភារកិច្ច រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនទីបង្ហាញផ្លូវ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលបម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំ គ្រប់គ្រង របកគំហើញដោយវិទ្យាសាស្ត្រ ក្នុងគោលដៅបម្រើនិងអភិវឌ្ឍឱ្យផ្នែកបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យនានា ដែលមានតម្រូវការក្នុងការអនុវត្តដែលមានលក្ខណៈជា យុទ្ធសាស្ត្រ ជំរុញនិងគាំទ្របច្ចេកវិទ្យា នវានុវត្តន៍ តក្កកម្ម គ្រប់គំនិតផ្តួចផ្តើមថ្មីៗនៃវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាឌីជីថល ដែលបម្រើក្នុងវិស័យឧស្សាហកម្មនិងវិស័យផ្សេងទៀត។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាននាយកដ្ឋានក្រោមឱវាទចំនួន៥ (ប្រាំ)៖
– នាយកដ្ឋានគោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
– នាយកដ្ឋានផ្ទេរបច្ចេកវិទ្យា
-នាយកដ្ឋានគ្រប់គ្រងព័ត៌មាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
– នាយកដ្ឋានសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
-នាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ។
វិទ្យាស្ថានស្តង់ដារកម្ពុជា
វិទ្យាស្ថានស្ដង់ដារកម្ពុជា មានតួនាទីនិងភារកិច្ចរៀបចំស្តង់ដាជាតិសម្រាប់ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម ការអនុវត្តលើគ្រប់វិស័យប្រតិបត្តិការ និងផ្សព្វផ្សាយ។
វិទ្យាស្ថានស្តង់ដារកម្ពុជា មាននាយកដ្ឋានក្រោមឱវាទចំនួន៤ (បួន)៖
-នាយកដ្ឋានព័ត៌មាន
– នាយកដ្ឋានអភិវឌ្ឍស្ដង់ដារ បណ្តុះបណ្តាល និងពិគ្រោះយោបល់
– នាយកដ្ឋានវិញ្ញាបនបត្រកម្ម
– នាយកដ្ឋានបញ្ញត្តកម្ម។
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន មានតួនាទីនិងភារកិច្ចសិក្សា ស្រាវជ្រាវការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យាឬបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្នុងគោលដៅបម្រើឱ្យអន្តរវិស័យ ក្នុងនោះវិស័យឧស្សាហកម្ម៤.០ និងឧស្សាហកម្មជំនាន់ក្រោយបន្តបន្ទាប់ទៀត។ ជំរុញនិងលើកទឹកចិត្ត ក្នុងការសិក្សាស្រាវជ្រាវផ្នែកបណ្តាញបញ្ញាសិប្បនិម្មិត មនុស្សយន្ត និង ស្វ័យប្រវត្តិកម្ម។
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មាននាយកដ្ឋានចំនួន៣ (បី) និងមន្ទីរពិសោធន៍មួយដែលមានថ្នាក់ស្មើនាយកដ្ឋាន៖
– នាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា
-នាយកដ្ឋានជំរុញអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
– នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
-មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិថ្នាក់ស្មើអគ្គនាយកដ្ឋាន មានតួនាទីនិងភារកិច្ចរៀបចំនិងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសម្រាប់អភិវឌ្ឍន៍ផ្នែកមាត្រាសាស្ត។ ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់និងបញ្ជាក់ភាពអនុលោមអំពីទម្ងន់និងរង្វាស់រង្វាល់ នៃទំនិញផលិតនិងទំនិញវេចខ្ចប់តាមលក្ខខណ្ឌលម្អិតនៃទំនិញវេចខ្ចប់ដែលទាក់ទងនឹងផ្នែកមាត្រាសាស្ត្រ។
មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ មាននាយកដ្ឋានក្រោមឱវាទចំនួន៤ (បួន) ដូចខាងក្រោម៖
-នាយកដ្ឋានវិទ្យាសាស្ត្រមាត្រាសាស្ត្រ
– នាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត
-នាយកដ្ឋានមាត្រាសាស្ត្រឧស្សាហកម្ម
– នាយកដ្ឋាននីតិកម្មមាត្រាសាស្ត្រ។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋាន មានតួនាទីនិងភារកិច្ចធ្វើអធិការកិច្ចជាប្រចាំទៅលើការគ្រប់គ្រងអង្គភាពក្រោមឱវាទរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍។ ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួចហើយនិងអំពីមធ្យោបាយ កែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ។
នាយកដា្ឋនសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាស សាធារណៈ និងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
សាខាសមត្ថកិច្ចជំនាញរាជធានីខេត្ត
សាខាសមត្ថកិច្ចជំនាញរាជធានីខេត្តមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
អង្គភាពថា្នក់ក្រោមជាតិ
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារលើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលក្ខខណ្ឌ នៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតសា្ថប័ន ត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ