Connect with us

ព័ត៌មានជាតិ

ថ្ងៃសៅរ៍​នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា

បានផុស

នៅ

បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណជនម្តងទៀត នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។ ការរៀបចំនេះ គឺដើម្បីឱ្យសាធារណជន មានឱកាសបានចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រលើផ្ទៃដី ៤.៨ហិកតា ដែលជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីឧទ្យានបៃតង អាគារពោពេញដោយរឿងប្រវត្តិសាស្ត្រ នៅទីនេះក៏ជាកន្លែងសម្រាប់ជីវៈចម្រុះ ដែលមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួនផងដែរ។​

ពិសេស លោកអ្នកក៏នឹងបានឃើញទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។

ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ “បេតិកភណ្ឌមានជីវិត” ស្ថានទូតបញ្ជាក់ថា នឹងបង្ហាញនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser។

មិនទាន់អស់ទេ នៅពេលចេញទៅវិញ យើងក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាស​នៃការប្រារព្ធខួបលើកទី៧០ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអាចទៅទស្សនាបន្ទាប់ នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជាទៀតផង។

សូមជម្រាបថា ក្នុងឱកាសការទស្សនាស្ថានទូតបារាំងនេះដែរ គឺមានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង ក្នុងម៉ោងទស្សនានៅម៉ោង ៩ព្រឹក, ម៉ោង ១០ព្រឹក ម៉ោង ២រសៀល។​
ហើយក៏មានមគ្គុទេសក៍ជាភាសាខ្មែរ នៅម៉ោង ៩:៤០ព្រឹក, ១០:៤០ព្រឹក, ២:៤០រសៀល និងភាសាអង់គ្លេស នៅម៉ោង ៩:២០ព្រឹក, ១០:២០ព្រឹក, ២:២០រសៀល សម្រាប់សាធារណជនផងដែរ។​

គួរបញ្ជាក់ថា ទិវាបេតិកភណ្ឌអឺរ៉ុបនេះ ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០ ។ នៅកម្ពុជា អគារគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនក្នុងឱកាសនេះផងដែរ រួមមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលនៃសាលាបារាំងចុងបូព៌ា (EFEO) នៅខេត្តសៀមរាប(សូមមើលកម្មវិធីខាងក្រោម)។

សម្រាប់ការចូលទស្សនា គឺចូលរួមដោយសេរី មិនតម្រូវចំណាយថវិកាឡើយ ប៉ុន្តែស្ថានទូត មិនអនុញ្ញាតឱ្យយកកាបូបធំៗចូលនោះទេ ហើយស្នើឱ្យយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន។

សម្រាប់ព័ត៌មានលម្អិត ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង

  • កាលវិភាគបញ្ជាក់នាពេលខាងមុខ
    ស្ថាប័នដែលចូលរួមក្នុងទិវាបេតិកភណ្ឌ (មើលតារាងពេលវេលាតាមស្ថាប័ននីមួយៗ)៖
  • ការិយាល័យអង្គការយូណេស្កូ
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
  • សាលារាជធានីភ្នំពេញ
  • សាលាបារាំងចុងបូព៌ា (EFEO)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម