Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលបច្ចេកទេស​ត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ

បានផុស

នៅ

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស​ត្រួតពិនិត្យគុណភាពគ្រាប់​ពូជ​ស្រូវដល់​សហគមន៍កសិកម្ម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកអង្គភាព MAFF-NIO នៃកម្មវិធី Rice-SDP លោក អ៊ុក សំណាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ និងជាប្រធានសម្រប​សម្រួល​គម្រោងអង្គភាព MAFF-NIO។  វគ្គបណ្តុះបណ្តាលនេះ បានចូលរួមសហការជាមួយ អង្គភាព MAFF-NIO នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) ដោយមានសិក្ខាកាមចូលរួមជាតំណាង​មកពីសហគមន៍​កសិកម្មចំនួន៥សហគមន៍ នៅខេត្តព្រៃវែង។

សូមបញ្ជាក់ថា គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ ទី១.បង្កើនសមត្ថភាពជំនាញដល់អ្នកត្រួត​ពិនិត្យគ្រាប់​ពូជស្រូវ នៅគ្រប់ដំណាក់កាល នៃផលិតកម្មគ្រាប់ពូជស្រូវ, ទី២. ផ្តល់បទពិសោធន៍ក្នុងការអនុវត្តការងារវិញ្ញាបនបត្រ​គ្រាប់ពូជ ការត្រួតពិនិត្យគុណភាព និងការធ្វើតេស្តគ្រាប់ពូជស្រូវ និងទី៣.បង្ហាញនូវទម្រង់ការសុំសិទ្ធិនៃការចេញស្លាក និងការបិទស្លាក៕

អត្ថបទ ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម