Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ លើកឡើងពីមូលហេតុដែលខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគច្រើន

បានផុស

នៅ

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលទទួលបានការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុននានាមកពីក្រៅប្រទេស ក្នុងនោះក៏មានប្រទេសចិនផងដែរ​។ កាលពីពេលថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញពីសក្តានុពលរបស់ខេត្តទៅកាន់វិនិយោគិននៅក្នុងប្រទេសចិន ដើម្បីឲ្យអ្នកវិនិយោគប្រទេសចិនកាន់តែចង់វិនិយោគនៅក្នុងខេត្តមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំមួយនៅខេត្តហឺណាន ប្រទេសចិន ដើម្បីធ្វើបទបង្ហាញពីសក្តានុពលខេត្តកំពង់ស្ពឺនោះ ជាលទ្ធផល គឺទទួលបានផ្លែផ្កាជាច្រើន។ លោកថា​ អ្នកដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញ នៅទីនោះ មានមោទនភាព ហើយចង់មកវិនិយោគនៅខេត្តកំពង់ស្ពឺ ថែមទៀត។ លោកថា មានវិនិយោគគិនមួយចំនួន បានមកវិនិយោគរួចមកហើយ ក្នុងនោះមានក្រុមហ៊ុន សហគ្រាសចំនួន ៥០ដែលបានមកវិនិយោគនៅក្នុងខត្តកំពង់ស្ពឺ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដោយសម្លឹងឃើញពីនយោបាយនៅកម្ពុជាមានភាពច្បាស់លាស់ និងមានមេដឹកនាំក៏ពូកែរនោះ បានធ្វើឲ្យអ្នកវិនិយោគនៅប្រទេសចិនកាន់តែចង់មកវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា​ នៅក្នុងបទបង្ហាញទៅវិនិយោគិនចិន លោកបានលើកឡើងពីអាកាសធាតុនៅកម្ពុជា ដែលមានលក្ខណ:ក្តៅ ហើយសើមធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការដាំដុះ និងការចិញ្ចឹមសត្វ​។ ជាហេតុ​ធ្វើឲ្យវិនិយោគិនប្រទេសចិន មានការចាប់អារម្មណ៍កាន់តែខ្លាំង និងចង់បោះទុនវិនិយោគនៅកម្ពុជា ជាពិសេសនោះ វិនិយោគទៅលើការចិញ្ចឹមសត្វគោ ដោយសារបច្ចុប្បន្ននេះ ប្រទេសចិនមានតម្រូវការសាច់គោររហូតដល់ ៦លានតោនឯណោះ។ បើតាមលោក វ៉ី សំណាង វិនិយោគិនចិន បានត្រៀមរួចជាស្រេចនូវឃ្លាំងសម្រាប់ស្តុកសាច់ទុកនៅកម្ពុជាដែលអាចផ្ទុកសាច់បានរហូតដល់៧០ម៉ឺនតោន។

សម្រាប់អភិបាលខេត្តកំពង់ស្ពឺ វិនិយោគិនប្រទេសចិនមិនត្រឹមតែមានតម្រូវការសាច់គោប៉ុណ្ណោះទេ គឺត្រូវការផលិតផលកសិកម្មជាច្រើននៅកម្ពុជា ជាពិសស ម្រេចកម្ពុជាដែលចិនបានចាត់ទុកថាជាផលិតផលលេខ១ នៅលើពិភពលោក រួមទាំងផលិតលផលជាច្រើនផ្សេងទៀតរបស់កម្ពុជាដូចជា ស្រួវ ទុរេន និងសាច់ពពែជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៩ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១០ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម