ព័ត៌មានជាតិ
សិក្ខាសាលាចែករំលែកព័ត៌មានស្តីពី«កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ» សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម
ខេត្តសៀមរាបះកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (Access to Finance Program for MSMEs)” នៅសណ្ឋាគារ Empress Angkor ក្រុងសៀមរាប ដោយមានអ្នកចូលរួមជាសមាជិកសមាជិកាសមាគម តំណាងសហគ្រាសធុនមីក្រូ តូច និង មធ្យម និង អ្នកសារព័ត៌មាននានា សរុបជាង ៥០ នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការធ្វើបទបង្ហាញពីមន្ត្រីកម្មវិធី កញ្ញា នាង សុវ៉ាតថា និង អ្នកតំណាងមកពីធនាគារធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ធនាគារ ព្រីនស៍ ម.ក និង ធនាគារស្ថាបនា ភីអិលស៊ី ដែលជាវាគ្មិនកិត្តិយសដើម្បី ចែករំលែកផ្សព្វផ្សាយពីខ្លឹមសារ និង អត្ថប្រយោជន៍នៃកម្មវិធីនេះរួមមានរបៀប និង សកម្មភាពដើម្បីសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី និង តើឯកសារអ្វីខ្លះដែលជាតម្រូវការរបស់ធនាគារ។ ក្នុងនោះក៏មានតំណាងធនាគារក្នុងខេត្តសៀមរាប ចែករំលែកអំពី ព័ត៌មាននៃផលិតផលកម្ចីរបស់ធនាគារខ្លួន និង លក្ខខណ្ឌតម្រូវផ្សេងៗដែលសហគ្រិនត្រូវបំពេញ ដើម្បីស្នើសុំកម្ចី ព្រមទាំង កញ្ចប់សេវាកម្មនានាជូនដល់អ្នកចូលរួម ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានមានមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រឆ្នាំ២០២៥ និង ស្រោចស្រង់អាជីវកម្មដែលកំពុងជួបប្រទះបញ្ហាក្នុងអំឡុងពេលការរិករាលដាលនៃជំងឺConvid-19 បន្ថែមពីលើកម្មវិធីនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានផលិតចេញនូវកូនសៀវភៅមគ្គុទេសធនាគារ ដែលក្នុងកូនសៀវភៅនេះ បានបង្ហាញពីអត្រាការប្រាក់កម្ចី ឯកសារតម្រូវការក្នុងការដាក់កម្ចី និងលក្ខខណ្ឌនានាដែលចាំបាច់ និងព័ត៌មានច្រើនទៀតសម្រាប់សហគ្រិនក្នុងការស្វែងយល់ និងធ្វើការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុណាមួយដែលត្រូវនឹងតម្រូវការ និងលក្ខខណ្ឌរបស់ខ្លួន។

កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (Access to Finance Program for MSMEs) គឺជាកម្មវិធីបង្កើតឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការសហការឧបត្ថម្ភថវិកាពីសហគ្រិនខ្មែរ និងគម្រោងមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លាររបស់ក្រុមហ៊ុនស្មាត ដើម្បីប្រឆាំងវីរុសកូវីដ ១៩ ក្នុងគោលបំណង ផ្តល់ជំនួយបច្ចេកទេស ទៅកាន់សហគ្រាសធុនមីក្រូតូច និង មធ្យម ក្នុងការដាក់ពាក្យកម្ចីទៅស្ថាប័នហិរញ្ញវត្ថុនានា។


សហគ្រាសធុនមីក្រូ តូច និងមធ្យមដែលជាប់ចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានការវាយតម្លៃជាមុនក្នុងការដាក់ពាក្យសុំប្រាក់កម្ចី ជំនួយរៀបចំឯកសារក្នុងការដាក់ស្នើសុំប្រាក់កម្ចី ជាពិសេសដោយមានការសហការពីក្រុមហ៊ុនបញ្ជី សហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដាក់ពាក្យកម្ចីកាន់តែមានប្រសិទ្ធិភាព៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?