ព័ត៌មានជាតិ
តើកូនៗលោក ឱម យ៉ិនទៀង កំពុងកាន់តួនាទីនៅស្ថាប័នណាខ្លះ?
ក្នុងចំណោមទេសរដ្ឋមន្ត្រីចំនួន២១រូប នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៧នេះ លោក ឱម យ៉ិនទៀង ត្រូវបានបន្តតំណែងជាទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដដែល ខណៈលោក បានដឹកនាំអង្គភាពនេះ តាំងពីឆ្នាំ២០១០។ នៅក្នុងកំឡុងជាមួយគ្នានេះ លោក ក៏មានកូនប្រុសស្រីចំនួន៣រូប កំពុងកាន់តំណែងជាន់ខ្ពស់តាមក្រសួងស្ថាប័នរដ្ឋផ្សេងៗគ្នា ជាអាទិ៍ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស និងក្រសួងប្រៃសណីយ៍។

ជាក់ស្ដែង កូនប្រុសម្នាក់របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ កំពុងបម្រើការងារនៅក្រោមដំបូលអង្គភាពជាមួយឪពុករបស់លោក ក្នុងតួនាទីជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ មុនទទួលបានតួនាទីជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ មានតួនាទីជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានតែងតាំង កាលពីឆ្នាំ២០១៦។
ជាមួយគ្នានេះ កូនប្រុសម្នាក់ទៀត ក៏ធ្លាប់បម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយនេះដែរ គឺលោក យ៉ិនទៀង ពុទ្ធិរ៉ា ។ លោក យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ កាលពីឆ្នាំ២០១៦។ ក្រោយមក កូនប្រុសរបស់លោក ឱម យ៉ិនទៀង រូបនេះ ក៏បានផ្លាស់ប្ដូរភារកិច្ច និងត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់អាណត្តិទី៧នេះ លោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏បានបន្តជារដ្ឋលេខាធិការនេះដដែល។

ដោយឡែក កូនស្រីម្នាក់ទៀតរបស់លោក ឱម យ៉ិនទៀង គឺលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី គឺកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអាណត្តិថ្មីនេះដែរ។ លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានធ្វើជារដ្ឋលេខាធិការក្រសួងការបរទេសនេះ តាំងពីដើមឆ្នាំ២០២២។ មុនមកកាន់តំណែងជាន់ខ្ពស់នៅក្រសួងការបរទេស នាពេលនេះ លោកស្រី ក៏ធ្លាប់ធ្វើជានាយកខុទ្ទកាល័យឱ្យឪពុកលោកស្រីផងដែរ ក្នុងចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២៕


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក