Connect with us

ព័ត៌មានជាតិ

៨ ខែឆ្នាំនេះ មានសហគ្រាសគ្រឹះស្ថានជិត ១២០០ បើកថ្មី ខណៈជាង ៣៣០ បិទលែងដំណើរការ

បានផុស

នៅ

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១២ កញ្ញា​នេះ​ថា រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ មាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន ១១៨៨ បាន​បើក​ដំណើរការ​ថ្មី ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ ៥៩៦៣១ នាក់ ស្រី ៣៦៧៨៩ នាក់ ក្នុង​នោះ​មាន​សហគ្រាស​កាត់ដេរ ៧៩ មាន​កម្មករ ៣២៥៥១ នាក់ ស្រី ២៥៣២៩ នាក់ និង​សហគ្រាស​ក្រៅ​កាត់ដេរ ១១០៩ មាន​កម្មករ ២៧០៨០ នាក់ ស្រី ១១៤៦០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ទន្ទឹម​នឹង​បើក​ដំណើរការ​ថ្មី ក៏​មាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន ៣៣២ បាន​បិទ​លែង​ដំណើរការ ដែល​មាន​កម្មករ ៦០៦២៩ នាក់ ស្រី ៤៨៩៣៧ នាក់ ក្នុង​នោះ​សហគ្រាស​កាត់ដេរ ៦៣ មាន​កម្មករ ៥៦៤២១ នាក់ ស្រី ៤៧០៨៨ នាក់។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​សហគ្រាស​គ្រឹះស្ថាន​បើក​ដំណើរការ​ថ្មី និង​បិទ​លែង​ដំណើរការ ក្នុង​នោះ​នៅ​ក្នុង​ខែ​កុម្ភៈ មាន​សហគ្រាស​បិទ​ចំនួន ១៤៣ ក្នុង​នោះ​មាន​ផ្នែក​កាត់ដេរ ២៣ និង​ក្រៅពី​កាត់ដេរ ១២០។ ចំណែក​សហគ្រាស​បើក​ថ្មី​មាន​ចំនួន ៤១៦ ក្នុង​នោះ​កាត់ដេរ ១៦ និង​ក្រៅពី​កាត់ដេរ ៤០០។

ខែ​មីនា មាន​សហគ្រាស​បិទ​ចំនួន ១៩ ក្នុង​នោះ​កាត់ដេរ ៨ និង​ក្រៅពី​កាត់ដេរ ១១។ ចំណែក​សហគ្រាស​ថ្មី​ចំនួន ២០ ក្នុង​នោះ​កាត់ដេរ ១៩ និង​ក្រៅពី​កាត់ដេរ​ចំនួន ១។ ខែ​មេសា មាន​សហគ្រាស​បិទ​ចំនួន ៤៤ ក្នុង​នោះ​កាត់ដេរ ១១ និង​ក្រៅពី​កាត់ដេរ ៣៣។ ចំណែក​សហគ្រាស​បើក​ថ្មី ចំនួន ៣៣ ក្នុង​នោះ​កាត់ដេរ​ចំនួន ១០ និង​ក្រៅ​កាត់ដេរ ២៣។ ខែ​ឧសភា មាន​សហគ្រាស​បិទ​ចំនួន ១០ ក្នុង​នោះ​កាត់ដេរ​ចំនួន ១ និង​ក្រៅពី​កាត់ដេរ​ចំនួន ៩។ ចំណែក​សហគ្រាស​បើក​ថ្មី​ចំនួន ៣៣ ក្នុង​នោះ​កាត់ដេរ ១០ និង​ក្រៅ​កាត់ដេរ ២៣។ ខែ​មិថុនា មាន​សហគ្រាស​បិទ​ចំនួន ៥៦ ក្នុង​នោះ​កាត់ដេរ ៦ និង​ក្រៅពី​កាត់ដេរ ៥០ និង​មាន​សហគ្រាស​បើក​ថ្មី​ចំនួន ៣០៥ ក្នុង​នោះ​កាត់ដេរ​ចំនួន ៣ និង​ក្រៅពី​កាត់ដេរ​ចំនួន ៣០២។ ខែ​កក្កដា មាន​សហគ្រាស​បិទ​ចំនួន ៣៤ ក្នុង​នោះ​កាត់ដេរ​ចំនួន ៧ និង​ក្រៅពី​កាត់ដេរ ១៧ និង​សហគ្រាស​បើក​ថ្មី​ចំនួន ៤៤ ក្នុង​នោះ​កាត់ដេរ​ចំនួន ២ និង​ក្រៅពី​កាត់ដេរ​ចំនួន ៤២ និង​ខែ​សីហា មាន​សហគ្រាស​បិទ​ចំនួន ២៦ ក្នុង​នោះ​កាត់ដេរ​ចំនួន ៧ និង​ក្រៅពី​កាត់ដេរ​ចំនួន ១៩ និង​សហគ្រាស​បើក​ថ្មី​ចំនួន ១៧២ ក្នុង​នោះ​កាត់ដេរ​ចំនួន ១៧ និង​ក្រៅពី​កាត់ដេរ ១៥៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី
នយោបាយ៥ នាទីutes មុន

សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម