ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ៤យ៉ាង ដើម្បីពង្រឹងផ្នែកអធិការកិច្ច សម្រាប់ការងារឆ្នាំថ្មី
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការផ្តល់យុទ្ធសាស្ត្រសំខាន់ៗចំនួន៤យ៉ាង ដើម្បីពង្រឹងផ្នែកអធិការកិច្ចសម្រាប់ការងារបន្តឆ្នាំ២០២១របស់មន្ត្រីជំនាញគ្រប់នាយកដ្ឋាន និងមន្ទីររាជធានីខេត្ត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ-រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអង្គារទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា៖ សន្និបាតនេះមានគោលបំណងត្រួតពិនិត្យវាយតម្លៃនិងបូកសរុបលទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ កន្លងមកនិងដាក់ចេញនូវវិធានការទិសដៅថ្មីៗ សម្រាប់អនុវត្តឆ្នាំបន្ទាប់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូលស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានកំណត់ នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននៅតាមមុំ ឬវិស័យនីមួយៗឲ្យទទួលបានជោគជ័យតាមផែនការ ។
ក្នុងសន្និបាតរយៈពេលមួយថ្ងៃនេះ លោកជំទាវ ម៉ែន សំអន ក៏បានផ្តល់នូវយុទ្ធសាស្ត្រសំខាន់ៗចំនួនចំនួន ៤ ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចពិភាក្សា រួមមាន
ទី១. ការពង្រឹងប្រសិទ្ធភាពកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
ទី២. ការពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
ទី៣. ការពង្រឹងប្រសិទ្ធភាពកិច្ចការអធិការកិច្ច ទទួលពាក្យបណ្ដឹង និង ដោះស្រាយពាក្យបណ្ដឹង
ទី៤. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានអធិការកិច្ច ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើសុំសមាជិកសមាជិកា នៃអង្គសន្និបាតឲ្យចូលរួមផ្តល់មតិ ក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រនិងអនុវត្តឲ្យ បានសកម្មបន្តទៀត នូវគោលនយោបាយសំខាន់ៗលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងទិសដៅ ការងារសំខាន់ៗដែលត្រូវអនុវត្ត នៅឆ្នាំ២០២១ ឲ្យទៅជា ចលនារួមដ៏ខ្លាំងក្លាសំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀត និងបានប្រកាសបើកសន្និបាតជាផ្លូវការ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ