Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ ធនធានមនុស្សកម្ពុជារីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវពង្រឹងគុណភាពផលិតព័ត៌មាន

បានផុស

នៅ

«កម្រិត​នៃ​ចំណេះ​ដឹង និង​ធនធាន​មនុស្ស​កម្ពុជា​មាន​ការ​រីកចម្រើន ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ ដើម្បី​បម្រើ​ឲ្យ​អ្នក​អាន​របស់​ខ្លួន»។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នា​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០២៣ ក្នុង​ឱកាស​ដែល​លោក​ទទួល​ជួប ឧកញ៉ា ជា ចំរើន អគ្គនាយក​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ស្រប​ដែល​ពេល​ធនធាន​​មនុស្ស​ កាន់​តែ​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​ដើម្បី​ដើរ​ឲ្យ​ទាន់​តម្រូវ​ការ និង​ភាព​ជឿន​លឿន​ គឺ​ចាំ​បាច់​ណាស់​ដែល​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ចាំ​បាច់​ត្រូវ​ពង្រឹង​ការ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ ដើម្បី​បម្រើ​ឲ្យ​អ្នក​អាន​របស់​ខ្លួន ព្រម​ទាំង​​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា​ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត រហ័ស និង​មាន​គុណភាព។

លោក​រដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ថា ខ្លឹម​សារ​ គឺ​ជា​កត្តា​សំខាន់​សម្រាប់​ស្ថាប័ន​ព័ត៌មាន​នី​មួយ​ៗ ក្នុង​ការ​ទាក់ទាញ​អតិថិជន​ អ្នក​អាន និង​អ្នក​ទស្សនា​របស់​ខ្លួន។

ជាក់ស្ដែង កាល​ពី​អតីតកាល ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​អ្នក​កំណត់​ខ្លឹម​សារ​ដល់​អ្នក​ទស្សនា​ និង​អ្នក​ស្ដាប់ ប៉ុន្តែ​ស្រប​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ដើរ​តួនាទី​​សំខាន់ ហើយ​ពលរដ្ឋ​មាន​​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បង្កើត​ខ្លឹមសារ និង​​ស្វែងរក​ខ្លឹមសារ​សម្រាប់​ខ្លួនឯង ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ចាំ​បាច់​ត្រូវ​យក​​ចិត្ត​ទុកដាក់​លើ​​ខ្លឹមសារ​ដែល​ឆ្លើយ​តប​នឹង​​តម្រូវ​ការ​របស់​ពលរដ្ឋ។

បន្ថែម​ពី​នេះ លោក នេត្រ​ ភក្ត្រា ក៏​បាន​ស្នើ​ដល់​អគ្គនាយក​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ចូលរួម​ផលិត​កម្មវិធី​ព័ត៌មាន និង​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ដែល​បម្រើ​ផលប្រយោជន៍​នៃ​ការ​យល់​ដឹង និង​កម្សាន្ត​ប្រកប​ដោយ​ក្រមសីលធម៌​ដល់​ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម