Connect with us

ព័ត៌មានជាតិ

កិច្ច​ព្រមព្រៀង RCEP ជា​កិច្ច​ព្រមព្រៀង​ធំ​បំផុត​ក្នុង​តំបន់​ និង​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី WTO

បានផុស

នៅ

លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ច​ព្រមព្រៀង​ធំ​បំផុត​នៅ​ក្នុង​តំបន់​និង​ធំ​លំដាប់​ទី ២ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង WTO។

លោក សុក ស៊ីផាន់ណា បណ្ឌិតសេដ្ឋកិច្ច​ និង​ក៏ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធីធ្វើ​បទ​បាឋកថា​ពី​កិច្ច​ព្រមព្រៀង​​ភាព​​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) នៅ​ព្រឹក​នេះ​ថា កិច្ច​ព្រមព្រៀង RCEP ជា​កិច្ច​ព្រមព្រៀង​សេរី​ធំ​បំផុត​​ពោល​​គឺ​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​ ហើយ​បើ​ប្រៀបធៀប​កម្រិត​ពិភពលោក​ជាប់​លេខ ២ បន្ទាប់​​ពី​កិច្ច​ព្រមព្រៀង WTO​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា កម្ពុជា​ជា​សមាជិក​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង RCEP ដែល​មាន ១០ ប្រទេស​ក្នុង​អាស៊ាន​រួម​ទាំង​ប្រទេស ៥ ទៀត មាន​ ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និង​អូស្ត្រាលី។

លោក​សុក ស៊ីផាន់ណា លើក​ពី​ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ការ​ក្លាយ​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP ដែល​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ទូលំទួលាយ​​គ្រប់​ដណ្តប់​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជាង​​ ២,២ ពាន់​លាន​នាក់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ដោះដូរ​ជាង ២៦ ទ្រីលាន​ដុល្លារ។

កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ «Regional Comprehensive Economic Partnership» បានលេចចេញជារូបរាងពេញលេញ​នៅក្នុង​ឆ្នាំ២០១២ អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយ​នៅ​លើពិភពលោក និង​ប្រកប​ដោយ​សក្តានុពល។ លោក​សុក ស៊ីផាន់ណា មាន​សុទិដ្ឋិនិយម​ទុក​ថា នៅ​ក្នុង​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំ​ទៀត​កម្ពុជា​អាច​ពឹងផ្អែក​លើ​កិច្ចព្រមព្រៀង RCEP តាមរយៈកំណើន​ការ​វិនិយោគ​ដោយផ្ទាល់​ពីបរទេស ហើយ​ទំនិញ​ពី​កម្ពុជា​អាច​ផលិត​នាំ​ចេញ​ទៅ​​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម