ព័ត៌មានជាតិ
រដ្ឋ ចំណាយថវិកាជិត ២ លានដុល្លារ ឧបត្ថម្ភដល់កម្មករនិយោជិតព្យួរការងារ ដោយវិបត្តិសេដ្ឋកិច្ចសកល
រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ២ លានដុល្លារ ឧបត្ថម្ភដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារដោយសារវិបត្តិសេដ្ឋកិច្ចសកល។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ កញ្ញានេះថា ចាប់តាំងពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ មានកម្មករ និយោជិត សរុបចំនួន ៤៨ ៩២៥ នាក់ ក្នុងចំណោមកម្មករនិយោជិតចំនួន ៥១ ៤២២ នាក់ បានទៅ បើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលពីភ្នាក់ងារ វីង ដែលស្មើនឹងថវិកាចំនួន ៧,៩៨០,៥៤៣,០០០ រៀល ប្រហាក់ប្រហែលជិត ២ លានដុល្លារ។

លោកបានបន្តថា គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា មានរោងចក្រវិស័យកាត់ដេរកំពុងព្យួរកិច្ចសន្យា ការងារសរុបចំនួន ៦២ រោងចក្រ មានកម្មករនិយោជិតសរុប ២៤ ១៨៤ នាក់ មានការកើនឡើង ៣ រោងចក្រ ស្មើនឹងកម្មករនិយោជិត សរុប ១ ២២៨ នាក់ បើធៀបនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។
លោកបានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាជំរុញ និងទាក់ទាញការវិនិយោគទុន បង្កើតរោងចក្រ សហគ្រាស នៅតាមបណ្ដាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឲ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់បងប្អូន ក្នុងនោះរោងចក្រ សហគ្រាស ត្រូវបានពង្រាយទៅតាមបណ្ដាខេត្តផ្សេងៗទៀតស្ទើរទូទាំងប្រទេស។
លោកបានលើកតួលេខបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ រោងចក្រ សហគ្រាស បានកើនឡើងដល់ចំនួន ១៧ ២៥១ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះ រោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ ៨៤ ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ ពាន់លានដុល្លារ។
លោក កក្តា អ៊ន បានរំលឹកថា គិតត្រឹមបំណាច់ឆ្នាំ ២០២២ កន្លងមកនេះ រាជរដ្ឋាភិបាល បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ៣៥៤ ២៧៦ នាក់ ស្មើនឹងថវិកា ចំនួន ១៣៤,២៧ ប៊ីលានរៀល៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ