Connect with us

ព័ត៌មានជាតិ

បក្សនយោបាយ សាទរចំពោះការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»​

បានផុស

នៅ

គណបក្សនយោបាយ បានបង្ហាញការសាទរចំពោះការប្រកាស ធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្នុងការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»​។ ការបង្ហាញការសាទរនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ការធ្វើកំណែទម្រង់សម្រាប់ការប្រឡងចូលក្របខណ្ឌរដ្ឋ ឲ្យមានយុត្តិធម៌ និងមានភាពត្រឹមត្រូវ គឺជារឿងដ៏ល្អប្រសើរមួយ ដើម្បីជ្រើសរើសយកមន្ត្រីដែលមានចំណេះដឹង ជំនាញ និងគុណភាព ពិតប្រាកដ។ ប្រធានគណបក្សយុវជនកម្ពុជា បានបន្តថា ប្រសិនបើការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ គឺមន្ត្រីរាជការទាំងអស់​ សុទ្ធតែជាមន្ត្រីរាជការប្រកបដោយចំណេះដឹង ជំនាញ និងបំពេញកិច្ចការងារប្រកបដោយគុណភាព​។

តែយ៉ាងណាក៏ដោយលោកបណ្ឌិត ពេជ្រ ស្រស់ បានស្នើបែបនេះថា «ការកំណែទម្រង់បែបនេះ ខ្ញុំលើកទឹកចិត្តឲ្យកំណែទម្រង់ ឲ្យមានតម្លាភាព​ពិតប្រាកដមែនទែន ហើយឲ្យមានយុត្តិធម៌ និងត្រឹមត្រូវ កុំឲ្យមានជនឆ្លៀតឱកាស រឹតបន្តឹងហើយ បើកច្រកកន្លែងផ្សេង ដើម្បីប្រព្រឹត្តអំពើពុករលួយ នោះធ្វើឲ្យកើតនូវរឿងផ្សេងទៀត»។

ចំណែកឯលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានប្រកាសការសាទរយ៉ាងខ្លាំង ចំពោះការប្រកាសធ្វើកំណែទម្រង់ ការប្រឡងចូលក្របខណ្ឌរដ្ឋរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។ លោក រ៉ាដែន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា លោក សាទរយ៉ាងក្រៃលែងចំពោះកំណែទម្រង់ ប្រកបដោយភាពជាក់លាក់ ក្នុងយន្តការ នៃការប្រឡងថ្នាក់ជាតិ ដោយយុត្តិធម៌ និងតម្លាភាព។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្ថែមបែបនេះថា «ជាការពិតណាស់ មិនមែនតែសម្រាប់រូបខ្ញុំទេ ប្រាកដណាស់ សិស្ស និស្សិត បញ្ញវន្ត និងអាណាព្យាបាលគ្រប់រូបរីករាយ ចំពោះការប្រកាសនេះ ព្រោះថា ក្នុងកំណែទម្រងនេះ យើងនឹងស្វែងរកបាន នូវអ្នកមានចំណេះ ជំនាញច្បាស់លាស់ ក្នុងស្ថាប័ន ក្រសួងមួយ និងប្រសិទ្ធិភាពការងារ។ ព្រះរាជា ណាចក្រកម្ពុជា កាន់តែវិវត្តទៅមុខ ប្រកបដោយការរីកចម្រើន លូតលាស់ ជាពិសេសយុវជនមានការងារធ្វើ និងមានជំនាញច្បាស់លាស់»។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»​ ដោយសម្ដេចបានមានប្រសាសន៍បែបនេះថា «យើងត្រូវពិនិត្យធ្វើយ៉ាងណា ឲ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង»។

ចំណែកឯឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ឯកឧត្ដម មានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះ ឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម​ ឆ្ពោះទៅកាន់កំណែទម្រង់មួយ ដែលអាចទទួលបានទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម