Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីបានរួមចំណែកលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងលើក​កម្ពស់ជីវភាព​ពលរដ្ឋ

បានផុស

នៅ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះ គណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែក លើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១៣ កញ្ញាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមវត្តមាន លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកម៉ប់ សារិន បានមានប្រសាសន៍ថា៖ នៅខែសីហា ឆ្នាំ២០២៣កន្លងមកនេះ គណៈអភិបាលរាជធានីភ្នំពេញ ពិសេសមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនរាជធានីភ្នំពេញ បានខិតខំចូលរួមយ៉ាងសកម្ម តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ។

តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាជធានីភ្នំពេញកាន់តែមានភាពប្រសើរឡើង។

បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះសមត្ថកិច្ច ដែលបានខិតខំបង្ក្រាបបទល្មើស គ្រឿង​ញៀនបាន ៤៧ករណី ឃាត់ខ្លួនបាន ៧៣ នាក់ ស្រាវជ្រាវបង្ក្រាបក្មេងទំនើង-ជនទំនើងបាន ៧៣ករណី ឃាត់ខ្លួនបាន ១៣២នាក់ ព្រមទាំងបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពក្នុងខែសីហានេះ។

លោក ម៉ប់ សារិន ក៏បានអបអរសាទរ និងគាំទ្រចំពោះរដ្ឋសភានីតិកាលទី៧ ដែលបាន បោះឆ្នោតលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន បើកដំណើរការ ព្រមទាំងប្រកាសដាក់ចេញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត បញ្ចកោណដែលជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់អ្នកបន្តវេនដោយរលូន និងបានជោគជ័យនូវ ដំណាក់កាលទី១ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតការយកចិត្តទុកដាក់ លើអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគោលដៅដើម្បីឆ្ពោះទៅរកការសម្រច ចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស។

លោក មាន ចាន់យ៉ាដា ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺពិតជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនេះ ក្នុងនាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ក៏បានស្នើអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនិងជំនន់ទឹកស្ទឹងព្រែកត្នោត បើទោះបីឆ្នាំនេះទឹកមិនធំក្តី តែយើងត្រូវយកចិត្តទុកដាក់ត្រៀមទុកជាមុន ពោលគឺមានបញ្ហាយើងបានត្រៀមទុកជាមុនស្រេច។

ចំពោះខណ្ឌទាំង ១៤ ក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរ ចំពោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសខណ្ឌនៅកណ្តាលក្រុង ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីមាត់លូ។

ចំពោះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកឋិនទាននិងបុណ្យអ៊ុទូកខាងមុខនេះ លោកមាន ចាន់យ៉ាដា ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរ កងកម្លាំងទាំងអស់ ត្រូវតៀមឱ្យបានរួចរាល់ទាំងការតុបតែងភ្លើងពណ៌ អនាម័យ បរិស្ថាន និងការរក្សាសន្តិសុខ សុវត្ថិភាពអោយបានល្អប្រសើរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម