ព័ត៌មានជាតិ
តើធានារ៉ាប់រងអាចជួយអ្វីបានខ្លះដល់វិស័យកសិកម្ម?
ឧស្សាហកម្មធានារ៉ាប់រង ត្រូវបានបង្កើតឡើង និងប្រតិបត្តិការនៅកន្លែងផ្សេងៗទូទាំងពិភពលោក ដែលភាគច្រើនផ្តោត លើការធ្វើផែនការទុកកេរដំណែល ការជំនួសតម្លៃមូលធនមនុស្ស គ្របដណ្តប់លើថ្លៃព្យាបាល ធានារ៉ាប់រងលើទ្រព្យ សម្បត្តិ ធានាតម្លៃផ្ទះ រថយន្ត ឬរបស់មានតម្លៃផ្សេងៗទៀត។

វិស័យធានារ៉ាប់រង បានរីកដុះដាលនៅកម្ពុជា ទើបតែមានរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ បើធៀបនឹងប្រទេសនៅ ក្នុងតំបន់អាស៊ាន កម្ពុជា នៅមានភាពក្មេងខ្ចីជាងគេ។ វិស័យធានារ៉ាប់រង មានរាប់រយប្រភេទ ប៉ុន្តែប្រភេទដែលពេញ និយមខ្លាំងជាងគេ គឺធានារ៉ាប់រងអាយុជីវិត ខណៈអ្នកជំនាញអះអាងថា ក៏បាននិងកំពុងពង្រីកសក្តានុពលទៅលើ ផ្នែកកសិកម្មផងដែរ។
លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកប្រតិបត្ដិនៃក្រុមហ៊ុន ហ្វតតេ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃវិស័យធានារ៉ាប់ រងទៅលើការសាកល្បងក្នុងវិស័យកសិកម្ម។ លោកបានបន្តថា ហ្វតតេ បានព្យាយាមបង្កើតធានារ៉ាប់រងចំពោះវិស័យនេះ តាំងពីឆ្នាំ ២០១៥ ដោយផ្ដោតសំខាន់ទៅបញ្ហាបម្រែបម្រួលអាកាសធាតុ រួមមាន បញ្ហាគ្រោះរាំងស្ងួត កូនរដូវបាំ្រង និង ទឹកជំនន់ ជាដើម។
គិតត្រឹមឆ្នាំ ២០២៣ មានប្រជាពលរដ្ឋប្រមាណជាង ៤ ៨០០ គ្រួសារ នៅតំបន់ជនបទតាមបណ្ដាលខេត្តចំនួនបី ដូចជា ខេត្តព្រៃវែង កំពង់ធំ និងខេត្តបាត់ដំបង ដែលជាខេត្តគោលដៅសំខាន់ៗ ក្នុងការធ្វើតេស្តដាក់សាកល្បងប្រើប្រាស់ធានា រ៉ាប់រង ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។ នៅពេលប្រជាកសិករកង្វះខាតទឹកភ្លៀវ ដោយសារបញ្ហាគ្រោះរាំងស្ងួត អាចទទួលបានប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រង ទៅលើថ្លៃដើម (ជាអតិបរមា ១០០ដុល្លារ)។ តួយ៉ាង សម្រាប់ធានា រ៉ាប់រងផ្នែកទិន្នផលស្រូវ មាននៅខេត្តពោធិ៍សាត់ និងខេត្ដបាត់ដំបង ដែលជាការសាកល្បងថ្មីមួយទៀតដែរ។ នេះបើតាម ការបញ្ជាក់របស់ លោក យក់ ចំរើនឬទ្ធិ។
អ្នកជំនាញផ្នែកធានារ៉ាប់រងជាង ២០ រូបបានលើកជាឧទាហរណ៍ថា «បើអាកាសធាតុល្អទទួលទិន្នផល ៥ តោនក្នុងមួយ ហិចតា តែបើករណីអាកាសអាតុមិនសូវល្អ មានការធ្លាក់ចុះទិន្នផលនៅសល់ត្រឹម ៣ តោនក្នុងហិចតា នឹងទទួលបាន ប្រាក់សំណងចន្លោះទិន្នផលដែលត្រូវបាត់បង់នោះ»។
បើតាមលោក យក់ ចំរើនឬទ្ធិ ជុំវិញការធានារ៉ាប់រងកសិកម្មនេះ ក្រុមហ៊ុនហ្វតតេ បានពង្រីកទៅលើធានារ៉ាប់រងដើម ស្វាយ សម្រាប់សមាគមនាំចេញផលិតផលស្វាយទៅក្រៅប្រទេស។ ចំពោះដើមស្វាយនីមួយៗ មានទំហំប្រហែល ២ សែនដើម ក្នុងកម្រិតសាកល្បង។ ធានារ៉ាប់រងសម្រាប់ស្វាយចន្ទី ប្រមាណជាង ៦ ពាន់ហិចតា។ ជាងនេះទៅទៀត នឹងមានការធានារ៉ាប់រង ទៅលើដំណាំកៅស៊ូ ផងដែរនាពេលខាងមុន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣២ រួមមាន ធានារ៉ាប់រងទូទៅចំនួន ១៨ និងធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ដែលមានទំហំទុនពាន់លានដុល្លារ ក្នុងវិស័យនេះ រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ