Connect with us

ព័ត៌មានជាតិ

ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសិង្ហបុរីកើន​ឡើងជាង ៥៥០ភាគរយ

បានផុស

នៅ

ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី បានកើនឡើងខ្ពស់ ពោលគិតត្រឹមរយៈពេល ៨ខែឆ្នាំ ២០២៣ មានទំហំ​ទឹកប្រាក់ប្រមាណជាង ១.១០ពាន់លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជា មានប្រមាណជាង ៤៧៦លានដុល្លារ កើនឡើង ៥៥៤ភាគរយ ដោយឡែកការនាំចូលពីសិង្ហបុរី មានចំនួនទឹកប្រាក់ជាង ៦២៥លានដុល្លារ ធ្លាក់ចុះ ៧៨ភាគរយ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា កំណើននៃការនាំចេញ គឺបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃការផលិតកម្ម នៅក្នុងស្រុកជាពិសេសលើវិស័យឧស្សាហកម្មធុនធំ និង SME ជាដើម។

​ចំពោះទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅសិង្ហបុរី ភាគច្រើនជាផលិតផលកសិកម្ម និងក្រៅពីនេះ ក៏មានផលិតផល​វាយនភណ្ឌ ស្បែកជើង គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីលោហៈ និងរ៉ែ។ ចំណែកកម្ពុជា នាំចូលទំនិញពីសិង្ហបុរី រួមមានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ផលិតផលធ្វើពីក្រដាស ប្លាស្ទិក ផលិតផលខូស្មិចទិក និងសម្ភារៈ​បន្ទប់ទឹក​ជាដើម។

កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ច​សហប្រ​តិបត្តិការ​លើវិស័យពាណិជ្ជកម្ម ដោយក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេ​ភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៣.៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៥.៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២១។

បរិយាកាសធុរកិច្ច និងការវិនិយោគដ៏អំណោយផលរបស់កម្ពុជា ពិសេសការលើកទឹកចិត្ត និងភាពបត់បែនដែលផ្តល់​ដោយក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីសម្រាប់ការស្តារសេដ្ឋកិច្ច ក្នុងទម្រង់ធម្មតា​ថ្មី២០២១-២០២៣ ក៏ដូចជាច្បាប់​ស្តីពីការវិនិយោគដែលទើបប្រកាសដាក់ឱ្យអនុវត្ត នឹងទាក់ទាញវិនិយោគិនបន្ថែមទៀត រួមទាំងវិនិយោគិនមក​ពីប្រទេស​សិង្ហបុរីផងដែរ។

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុត ដែលបានទទួលស្គាល់ឯករាជ្យរបស់​ប្រទេសសិង្ហបុរី​ក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើត ដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនង​ទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹង និងរីកចម្រើនជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ៦ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

សន្តិសុខសង្គម២៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម