ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា៖ ខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរការ លុះត្រាតែមានសន្តិភាព
ក្នុងបទឧទ្ទេសនាមស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានបញ្ជាក់ថា ខ្សែសង្វាក់ផ្គត់ផ្គង់សកលដំណើរការបាន គឺលុះត្រាតែបណ្ដាប្រទេសលើពិភពលោកមានសុខសន្តិភាព និងស្ថិរភាពសង្គម។

លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា លើកឡើងថា កត្តាជម្លោះភូមិសាស្ត្រនយោបាយ នឹងជំរុញដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីមួយ ដែលទៅរកប្រភពផ្គត់ផ្គង់មានសុវត្ថិភាព និងអាចបន្តទំនាក់ទំនងបានកាន់តែច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាក្នុងការចំណាយនៃលំហូរពាណិជ្ជកម្ម ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ទាំងអត្ថប្រយោជន៍ ប្រសិទ្ធភាព និងតម្លៃនៃការផលិត។
លោកទេសរដ្ឋមន្ត្រី បន្តថា ការធ្វើសកលភាវូបនីយកម្មឡើងវិញនៅក្រោមកិច្ចព្រមព្រៀង RCEP ក៏នឹងតម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដោយផ្អែកលើគោលដៅភូមិសាស្រ្តនយោបាយ ដែលនេះជាចរន្តមួយ នឹងបង្កើនឱកាសវិនិយោគនៅតាមបណ្តោយខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោក ចាត់ទុកថា ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាកត្តាដ៏មានសារៈសំខាន់នៃការជំរុញលំហូពាណិជ្ជកម្ម ក៏ដូចជាបង្កើនស្ថិរភាពទីផ្សារ។

តែយ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ សង្កត់ធ្ងន់ថា មានតែសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមនៃបណ្ដាប្រទេសនានានៅលើពិភពលោកប៉ុណ្ណោះ ទើបអាចនាំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ដំណើរការបានល្អប្រសើរ បើមិនមែនសន្តិភាពពេញលេញទេនោះ ក៏មិនអាចធ្វើអីបានដែរ។ លោក ថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់ អត់ដើរទេ បើវាមានសង្គ្រាម មិនថាសង្គ្រាមត្រជាក់ ឬសង្គ្រាមក្ដៅ ផ្ទុយទៅវិញ សង្វាក់ផ្គត់ផ្គង់ដើរបាន ទាល់តែមានសន្តិភាព»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ