ព័ត៌មានជាតិ
សហគមន៍នេសាទត្រពាំងសង្កែ ក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ស្រុកទឹកឈូ
នាថ្ងៃទី១៣ ខែកញា ឆ្នាំ២០២៣នេះ លោក សឹម ហុីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានប្រាប់ឲ្យដឹងថា សហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

សហគមន៍នេសាទត្រពាំងសង្កែរមណីយដ្ឋានទេសចរណ៍ធម្មជាតិបានបន្តបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិដើមកោងកាងសមុទ្របានល្អប្រសើរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជូនដល់សមាជិករបស់សហគមន៍របស់ខ្លួន។ សហគមន៍នេសាទត្រពាំងសង្កែនេះ បានប្រែក្លាយជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះភាគច្រើន មានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិប្រហែល៥ភាគរយដែលមកទេសចរ និងអាចទៅសម្រាកលម្ហែ ហើយទទួលកម្មង់គ្រឿងសមុទ្រស្រស់ៗ និងមានទូកជិះដើរលេងកម្សាន្តមើលដើមកោងកាង រហូតដល់មាត់សមុទ្ររបស់សហគមន៍នេសាទត្រពាំងសង្កែ ហើយអាជ្ញាធរនឹងប្តេជ្ញាធ្វើឱ្យសហគមន៍នេសាទត្រពាំងសង្កែនេះកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យខ្លាំងបន្ថែមជាងមុនទៅទៀត។

លោក សឹម ហុីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តឱ្យដឹងថា កន្លងមកសហគមន៍របស់លោកបានចុះថយភ្ញៀវក៏ដោយសារវិបត្តិសេដ្ឋកិច្ចនេះក៏ដោយលោកថា កន្លែងសហគមន៍របស់លោក បានបំពេញបេសកកម្មក្នុងការអភិរក្សធនធានដើមកោងកាងធម្មជាតិបៃតង នៅតាមបណ្ដោយឆ្នេរសមុទ្រយ៉ាងល្អ និងធ្វើឱ្យអ្នកមកភោគផលសមុទ្រនៅសហគមន៍មានភាពល្អប្រសើរ។ ប៉ុន្តែដើម្បីជំរុញការទប់ស្កាត់បទល្មើសអ្នកកាប់ដែលទន្ទ្រាន និងដើម្បីរកប្រាក់ចំណូលបន្ថែមរបស់សហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយបានសង់ខ្ចុះសម្រាប់ភ្ញៀវទេសចរមកទទួលទានអាហារ សម្រាកលម្ហែ ជិះទូកលេងកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ និងមានការសាងសង់ស្ពានឈើសម្រាប់ដើរលេងកម្សាន្តរហូតដល់មាត់សមុទ្រ។

លោកប្រធានសហគមន៍រូបនេះបានបន្តថា បច្ចុប្បន្នសហគមន៍នៅតែបន្តអភិរក្ស និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយសហគមន៍ក៏មានកញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរតាមរយៈការជិះទូកកម្សាន្តនៅតំបន់ព្រៃកោងកាងសំខាន់ៗសហគមន៍នេសាទត្រពាំងសង្កែនេះមានទំហំផ្ទៃដីព្រៃកោងកាងប្រមាណ ១០គីឡូម៉ែត្រឯណោះ។

ជាមួយគ្នានេះ លោកស្រី សុខ ចាន់ធី មេឃុំ ត្រពាំងសង្កែ បានឱ្យដឹងដែរថា សហគមន៍នេសាទត្រពាំងសង្កែ បានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេចរណ៍ធម្មជាតិមួយកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានមកលេងទស្សនាកម្សាន្តជាច្រើន តែទោះជាយ៉ាងណាក៏ដោយក៏ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ និងសេវាកម្មទទួលភ្ញៀវទេសចរ នៅមានកម្រិតនៅឡើយ ប៉ុន្តែប្រធានសហគមន៍បានរៀបចំផែនការក្នុងការពង្រីក និងពង្រឹងគុណភាពលើចំណុចទាំងនោះឱ្យបានល្អប្រសើរបន្ថែមទៀត។

បានបញ្ជាក់ថា សហគមន៍នេសាទមានសារៈប្រយោជន៍ច្រើនសម្រាប់ប្រជានេសាទ ហើយទៅថ្ងៃមុខ បើគ្មានការរំខានពីក្រុមហ៊ុនវិនិយោគនោះទេ ប្រជាសហគមន៍ និងពលរដ្ឋក្នុងតំបន់ នឹងមានឱកាសបង្កើតការងារជាច្រើន តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗទៅឱ្យភ្ញៀវទេសចរណ៍បានប្រសើ៕
អត្ថបទ៖ សឹង រ៉ាត់








-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់