ព័ត៌មានជាតិ
គិតត្រឹមខែសីហា កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការក្រៅប្រទេស ជាង ១ លាន ៣ សែននាក់
គិតត្រឹមខែសីហា ឆ្នាំ ២០២៣ នេះ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសប្រមាណជាង ១ លាន ៣ សែននាក់ ក្នុងនោះប្រទេសថៃមានច្រើនជាងគេរហូតដល់ទៅជាង ១ លាន ២ សែននាក់។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៣ កញ្ញានេះថា គិតត្រឹមខែសីហានេះ កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសចំនួន ១៣៤២៩៦៣ នាក់ ស្រី ៥៤៦៩៨១ នាក់ ក្នុងនោះប្រទេសថៃចំនួន ១២៤៨២៤៥ នាក់ ស្រី ៥០២២៥០ នាក់ ប្រទេសម៉ាឡេស៊ីចំនួន ២២៥៧២ នាក់ ,២១៦៥៤ នាក់ ប្រទេសអារ៉ាប៊ីសាអូឌីត មាន ២៩ នាក់ ប្រទេសជប៉ុនមាន ២០៨១២ នាក់ ស្រី ៩៦៧៦ នាក់ ប្រទេសសិង្ហបុរីមាន ៨៦៤ នាក់ ស្ត្រីទាំងអស់ កូរ៉េខាងត្បូងមាន ៥០២២៥ នាក់ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងមាន ២១៦ នាក់ ស្រីទាំងអស់។

លោកបានបន្តថា ក្នុងចំណោមពលករជាង ១ លាន ៣ សែននាក់ ក្នុងនោះទៅធ្វើការផ្នែកកសិកម្មមានចំនួន ២៦២៤១៨ នាក់ ផ្នែកឧស្សាហកម្មចំនួន ៥៦៥៨១០ នាក់ ផ្នែកសំណង់ចំនួន ៣៧៨៦២១ នាក់ ផ្នែកការងារផ្ទះចំនួន ១៦៧០៩ នាក់ និងការងារផ្សេងៗចំនួន ១១៩៤០៥ នាក់ ដោយពួកគេផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញមានចំនួន ២៩១៨៨៧៤១៩៩ ដុល្លារ។

បើតាមលោក កត្តា អ៊ន ពលករទៅធ្វើការនៅប្រទេសថៃជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានប្រាក់ខែ ៤០០ ដុល្លារ ប្រទេសជប៉ុនទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ប្រទេសសិង្ហបុរីទទួលបានប្រាក់ខែ ៥០០ ដុល្លារ កូរ៉េខាងត្បូងទទួលបានប្រាក់ខែ ១៥០០ ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងទទួលបានប្រាក់ខែ ៥៩១ ដុល្លារ៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ