Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី គ្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានី មានគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោក ឃួង ស្រេង និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC  អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងដាក់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧។

លោក ឃួង ស្រេង បញ្ជាក់ថា ប៉ុន្តែគម្រោងនេះ កំពុងសិក្សា ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយទេ។ តែជាជំហានដែលត្រូវអនុវត្ត នឹងរុះរើស្ពានបាឡេនៅខណ្ឌឫស្សីកែវ មកធ្វើស្ពាននៅចំណុចព្រែកប្រាខាងលើ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។

ចំពោះការដាក់ឱ្យជាប្រើប្រាស់ ស្ពានបេតុងខ្សែកាបកោះនរា ជាបណ្តោះអាសន្នខាងមុខនេះ លោក ឃួង ស្រេង បានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាព ក្នុងពិធីដាក់ឱ្យធ្វើចរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម