ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច៖ សម្តេច ហ៊ុន ម៉ាណែត នឹងបំផុសធុរជនចិន ឱ្យចូលមកវិនិយោគកម្ពុជា លើវិស័យសេវាកម្ម និងកសិកម្ម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍អាស៊ានចិនលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសេដ្ឋកិច្ច មើលឃើញថា នឹងអាចទាញបានអ្នកធុរជនចិន ឱ្យចូលមកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យកសិកម្ម នៅកម្ពុជា។

លោកបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកលើការងារទំនាក់ទំនងអង្គការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិននាពេលនេះ គឺជាឱកាសបំផុសដល់ក្រុមអ្នកវិនិយោគិនចិន ឱ្យចូលមកវិនិយោគនៅកម្ពុជា លើវិស័យសេវាកម្ម និងកសិកម្មជាដើម ដែលវិស័យទាំងអស់នេះ មាននៅក្នុងកិច្ចព្រមព្រៀងរួចជាស្រេច មិនពិបាកនៅក្នុងការសិក្សា ឬវិភាគនោះទេ។
លោកបណ្ឌិត បានបន្តថា «យើងមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងចិនចូលជាធរមានរួចហើយ…អ្នករកស៊ី ឃើញកម្ពុជា ជាសមាជិកអាសិប ហើយចិនក៏ជាសមាជិកអាសិប នឹងផ្តល់ភាពងាយស្រួលក្នុងការវិនិយោគជាមួយគ្នា ស្របពេលដែលថ្នាក់ដឹកនាំយើងទៅចិន លោកនឹងជួយបំផុស ជំរុញ កៀរគរបន្ថែមទៀត»។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ក៏បានហុចផលជាច្រើនសម្រាប់ប្រទេសទាំងពីរ ក្នុងការនាំចេញទំនិញ ដោយលើកលែងពន្ធផងដែរ។
កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា។ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៨ពាន់លានដុល្លារ កើនឡើង ១.១ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅចិន មានចំនួនជាង ៩៣៩លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៧.១ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់