Connect with us

ព័ត៌មានជាតិ

ណាហ្គា​វើ​លដ៍ ទទួល​ស្វាគមន៍​ឆ្នាំឆ្លូវ​ នាំ​លាភ​សំណាង​ជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ

បានផុស

នៅ

​ណាហ្គា​វើ​លដ៍ នឹង​ស្វាគមន៍​អតិថិជន​ទាំងអស់​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំឆ្លូវ​នាំ​លាភ​សំណាង​ជាមួយនឹង​ការផ្តល់ជូន​ដ៏​សម្បូរ​បែប​ដូចជា ម្ហូប​ចិន​សុភមង្គល នំ​ចិន​នាំ​លាភ ការតុបតែង​រចនា​ដ៏​ស្រស់ស្អាត និង​ការសម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​ទាំងអស់ នឹង​ទទួល​បាន​តុក្កតា​រូប​កូន​គោ​ដ៏​ស្រស់ស្អាត​ឥតគិតថ្លៃ​នៅពេល​ចំណាយ $៨៨ ឬ​ច្រើនជាង​នេះ​នៅក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​របស់​ណាហ្គា​វើ​លដ៍ (​រហូត​អស់ពី​ស្តុក​)​។ សម្រាប់​សមាជិក​ណាហ្គា​វើ​លដ៍​រី​វ៉​ត នឹង​ទទួលបាន​តុក្កតា​ដ៏​ស្រស់ស្អាត​ដោយ​ត្រូវ​សន្សំ និង​ប្តូរ ២៨ ពិន្ទុ​ក្នុង​ថ្ងៃ​តែមួយ ឬ​ដោយ​ប្តូរ ៩៨ ពិន្ទុ​។ ជម្រើស​មួយទៀត អតិថិជន​អាច​ជាវ​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ (​ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​១) តម្លៃ​ត្រឹមតែ $១២​។ ចំនួន​មានកំណត់​!

​ពិធីបុណ្យ​ចូលឆ្នាំ​ចិន គឺជា​ពេលវេលា​ជួបជុំ​គ្រួសារ ញាតិមិត្ត និង​មិត្ត​ភក្តិ​ដ៏​សប្បាយរីករាយ​។ លោកអ្នក​អាច​ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ និង​ស្រស់ស្រូប​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​បំផុត​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes (​ជាន់​ទី​៥ ណាហ្គា​វើ​លដ៍​ទី​២) និង Fortune Palace (​ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​១)​។ ម្ហូប​ដ៏​ពិ​សេសមួយ​ក្នុងចំណោម​ម្ហូប​ជាច្រើន​មុខ​នៅ​ណាហ្គា​វើ​លដ៍​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន គឺ​ម្ហូប​អ៊ី​សាង​ ដែល​ពេញនិយម​នៅក្នុង​ទ្វីបអាស៊ី​ភាគ​គ្នេ​យ៍​ ដែល​លោកអ្នក​អាច​ជ្រើសរើស​គ្រឿងផ្សំ​ស្រស់ៗ​ល្អ​បំផុត ដូចជា ត្រី​សាល​ម៉ុ​ន​ណ័​រ​វ៉េ សាច់មាន់​ចំណិត គ្រឿង​សមុទ្រ​ស្រស់ ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង និង​បង្កង​អូស្ត្រាលី ។​ល​។

​អតិថិជន ក៏​អាច​ពិសា​ម្ហូប​អ៊ី​សាង​ក្នុងពេល​អាហារ​ឈុត​ពិសេស​នៅ​ភោជនីយដ្ឋាន​ទាំងពីរ​ ផងដែរ​ សម្រាប់​គ្នា ៤, ៨ ឬ ១០ នាក់​។ ម្ហូប​សុភមង្គល​ទាំងអស់ ត្រូវបាន​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ដោយ​មេ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ណាហ្គា​វើ​លដ៍ រួមមាន ជើង​ជ្រូក​ខ​ជាមួយ​សារាយសមុទ្រ​ខ្មៅ ត្រី​តុកកែ​ចំហុយ សាច់មាន់​បំពង​ស្រួយ អយ​ស្ទ័​រ​ក្រៀម​ខ មី​អាយុ​វែង បាយ​ឆា​ជាមួយ​គ្រឿង​សមុទ្រ និង​នំ​នៀ​ន​កៅ​នាំ​លាភ តម្លៃ​ចាប់ពី $២៣៨ សម្រាប់ ៤ នាក់​រហូតដល់ $៦៨៨ សម្រាប់ ១០ នាក់​ដែល​អតិថិជន​អាច​រីករាយ​ក្នុងពេល​ថ្ងៃត្រង់ ឬ​ពេល​ល្ងាច រៀងរាល់ថ្ងៃ រហូតដល់​ថ្ងៃទី​២៦ ខែកុម្ភៈ​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​ឥឡូវនេះ​តាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected]

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ម្ហូប “​ឆ្នាំង​មហា​សម្បត្តិ​” ដែលមាន​គ្រឿង​សមុទ្រ និង​សាច់​សម្រាប់​គ្នា ៦ ឬ ១០ នាក់ អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ជាមួយនឹង​ជម្រើស​ពិសេស ដូចជា បង្កង​អាមេរិក​ស្រស់​ខ​ក្នុង​ទឹក​ស៊ុប​។ ម្ហូប​ចិន​នាំ​លាភ​ជាច្រើន​ទៀត មាន​បម្រើ​ជូន​ផងដែរ​ នៅ​ភោជនីយដ្ឋាន Fortune Palace (​ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​១) Chopstick (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) Golden Bowl (​ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​២) និង Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​វើ​លដ៍​ទី​២)​។

​ចែករំលែក​ភាព​រីករាយ និង​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ មិត្ត​រួមការ​ងារ និង​អតិថិជន​ដោយ​ជាវ​បង្អែម និង​នំ​នាំ​លាភ​ណាហ្គា​វើ​លដ៍​នៅ​ក្នុង​ប្រអប់​ដ៏​ស្រស់ស្អាត​ ដែលមាន​នំ​រសជាតិ​ផ្លែ​ម្នាស់ នំ​ស្រួយ ៥ រសជាតិ និង​ស្ករ​គ្រាប់​នាំ​សំណាង តម្លៃ $២២ ប៉ុណ្ណោះ​។

​ចំណែក​នំ​ដែល​មាន​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​២០២១ របស់​ណាហ្គា​វើ​លដ៍ មានដូចជា នំ​បន្ទះ​សូកូឡា នំ​ខេ​ក​រសជាតិ​ផ្លែ​ភី​ច និង​នំ​ស្ករ​គ្រាប់​សូកូឡា​រូប​កូន​គោត​ម្លៃ​ចាប់ពី $៤,៥០ ក្នុង​មួយ​ដុំ​។ ណាហ្គា​វើ​លដ៍ ក៏​មាន​នំ​ប្រពៃណី​បែប​ចិន​ផង​ដែរ ដូចជា នំ​រូប​ត្រី​នាំ​លាភ និង​នំ​ស្រួយ​រសជាតិ​ពោត​ដែល​មាន​ដាក់​លក់​ពី​ម៉ោង ១០ ព្រឹក​ដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​វើ​លដ៍​ទី​២​។

​ប្រសិនបើ​អតិថិជន​មានបំណង​ចង់​ទស្សនាការ​សម្តែង​សិល្បៈ​ផ្ទាល់​ដ៏​អស្ចារ្យ លោកអ្នក​អាច​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​ណាហ្គា​វើ​លដ៍​។ មិនតែប៉ុណ្ណោះ ក៏មាន​ការសម្តែង​រប​ស់លោក​តា​ចិន ម៉ាស់​ស្ក​ត់​រូប​កូន​គោ និង​ការកម្សាន្ត​ជាច្រើន​ទៀតផង​ដែរ ហើយ​អតិថិជន​ទាំងអស់​អាច​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​ដើម្បី​បង្ហោះ​នៅលើ​គណនី Instagram ផ្ទាល់ខ្លួន​។ មួយទៀត សូមកុំ​ខកខាន​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន​ ដែល​ចូលរួម​សម្តែង​ដោយ​អ្នកសិល្បៈ​មកពី​ជុំវិញ​ពិភពលោក ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​។

​អតិថិជន​អាច​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ទំព័រ Instagram របស់​ណាហ្គា​វើ​លដ៍ ​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន អាហារ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​ចូលរួម​ការប្រកួតប្រជែង​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​។

​សូម​កត់ចំណាំ​ថា វិធានការ​បង្ការ​ជំងឺ​រាតត្បាត ត្រូវបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​បំផុត​ដើម្បី​រក្សា​សុវត្ថិភាព​ដោយ​តម្រូវ​ឲ្យ​គ្រប់គ្នា​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម និង​ផ្តល់​ជែ​ល​លាងដៃ​គ្រប់កន្លែង​ប្រតិបត្តិការ​នៅក្នុង​អគារ​ណាហ្គា​វើ​លដ៍​។ ដូច្នេះ សូម​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ទទួល​ពរជ័យ និង​សិរី​សួស្តី​គ្រប់ៗ​គ្នា​។ សួស្តី​ឆ្នាំ​ថ្មី​!

​គួរ​បញ្ជាក់ថា ​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរ​បែប និង​សាល​ដ៏​ធំ​សម្រាប់​រៀបចំ​កម្មវិធី​កម្សាន្ត ឬ​ការប្រជុំ​ផ្សេងៗ​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម