Connect with us

ព័ត៌មានជាតិ

​ដើមឆ្នាំ​២០២១​នេះ នៅលើផ្លូវ៦០ម៉ែត្រ មានគ្រោះ​ថ្នាក់ចារចរណ៍​៣​លើក​ស្លាប់​ម្នាក់​របួស​២​នាក់​

បានផុស

នៅ

​តាមប្រភពពី​លោក​អនុសេនីយ៍ឯក ស៊ិន អ៊ឹង អនុប្រធាន​ផ្នែក​ចរាចរណ៍​នគរបាល​ខណ្ឌមានជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​កើតឡើង​៣​លើក​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​៣​នាក់​ទៀត​រងរបួស​មធ្យម​។​

​លោក​អនុប្រធាន​ផ្នែក​បន្តថា ករណី​ដែល​ធ្ងន់ធ្ងរ​១​ករណី​នោះ​គឺ​រថយន្ត​ធំ​បុក​អ្នកបើកបរ​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​ចំណែក​រង​យន្ត​បង្ក​បាន​បើក​គេច​បាត់​។​ ដោយឡែក​២​ករណី​ទៀត​នោះ​គឺ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បង្ក​ឲ្យ​រងរបួស​៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិ​ន អ៊ឹង បន្តថា ​កំណាត់​ផ្លូវ​៦០​ម៉ែត្រដែ​លត​ភ្ជាប់​ពី​រង្វង់​មូល​ក្បាលថ្នល់​ដល់​ផ្លូវជាតិ​លេខ​២​ព្រំប្រទល់​ខណ្ឌដង្កោ​គឺជា​ផ្លូវធំ​ទូលាយ​ប៉ុន្តែ​ក៏​សម្បូរ​ទៅដោយ​រថយន្ត​ធុន​ធំ​ដឹក​ដី​ចាក់​តាម​ការដ្ឋាន​ដែល​ស្ថិត​នៅជាប់​ផ្លូវ​៦០​ម៉ែត្រ​នេះ​។ ​ចំពោះ​ការបើកបរ​របស់​រថ​យន្ត​ធំ​វិញ​គឺ​អ្នកបើកបរ​គាត់​ឃើញ​ផ្លូវធំ​ហើយ​រលោង​ស្អាត​ធ្វើ​ឲ្យ​គាត់​ជាន់​ហ្គែ​រ៍​ម៉ា​ឆ្ងាញ់​ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​។​

​លោក​អនុប្រធាន​ផ្នែក​ចរាចរណ៍​នគរបាល​ខណ្ឌមានជ័យ​បាន​សំណូមពរ​ដល់​អ្នកបើក​បរ​ទាំងអស់​សូម​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្នា​ព្រោះ​បើ​គ្រោះថ្នាក់​ទៅ​គឺ​មានតែ​ស្លាប់​និង​របួស​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជួប​ទុក្ខវេទនា​ខ្លាំងណាស់​។​ពិសេស​គឺ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​សូមកុំ​បើកបរ​លឿន​ពេក​។​ព្រោះ​ជួប​រឿង​គ្រោះថ្នាក់​ច្រើនណាស់​៕

អត្ថបទ​ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម