Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្តល់សារសំខាន់ជាច្រើនដល់ប្រជាជន និងប្រព័ន្ធតុលាការ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ការអនុវត្តអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា គឺផ្តល់សារសំខាន់ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ប្រព័ន្ធតុលាការ និងផ្តល់ភាពសុខដុមរមនាដល់សង្គម។ ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើព្រះរាជក្រឹត្យ ស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដែលរៀបចំមួយថ្ងៃពេញ ដោយក្រសួងយុត្តិធម៌ និងមានការចូលរួមពីអន្តរក្រសួង អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងសំខាន់ គឺរៀបចំ និងបង្កើតឱ្យមានស្ថាប័នថ្នាក់ជាតិមួយក្នុងការទទួលបន្ទុកលើការងារដឹកនាំ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការដោះស្រាយវិវាទតាមរយៈប្រព័ន្ធតុលាការ។ ជាមួយគ្នានេះ សេចក្តីព្រាងព្រះរាជក្រឹត្យ ត្រូវបានបញ្ចប់ ហើយកម្មវិធីនេះ គឺដើម្បីប្រមូលធាតុបញ្ចូលទាំងអស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបបានតាមសេចក្តីត្រូវការ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មិនត្រឹមតែចែងពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្កើតឱ្យមាននូវក្របខណ្ឌគតិយុត្តិមួយច្បាស់លាស់សម្រាប់កិច្ចដំណើរការនៃការសម្របសម្រួលផ្សះផ្សារវិវាទ ដើម្បីធានាឱ្យបានទាំងលើប្រសិទ្ធភាព និរន្តរភាពនៃការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ សិក្ខាសាលានេះ មិនត្រឹមតែផ្តោតលើព្រះរាជក្រឹត្យមួយទេ ពោល គឺផ្តោតជារួមលើយន្តការដោះស្រាយវិវាទនៅកម្ពុជា។ យន្តការដោះស្រាយវិវាទមាន២ គឺការដោះស្រាយតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។

លោកបន្តថា យន្តការនេះ នឹងជួយបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាជន ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាជំនុំជម្រះក្តី និងជួយបញ្ចប់វិវាទឱ្យបានឆាប់រហ័ស ដោយគូភាគីវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះឈ្នះគ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ។

ចំណែក លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌វិញ បានលើកឡើងថា យន្តការដោះស្រាយវិវាទដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺសំខាន់ដូចជា បង្កើតជម្រើសងាយស្រួលដល់ប្រជាជន ប្រសិនបើពួកគេមានវិវាទអាចជ្រើសរើសដោះស្រាយក្រៅប្រព័ន្ធតុលាការដែលមានលក្ខណៈសាមញ្ញ និងនៅជិត ស្គាល់ច្បាប់ និងជឿទុកចិត្តដោយមិនចាំបាច់ទៅតុលាការឡើយ។ ទី២ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ មានភាពសាមញ្ញ ងាយស្រួល មិនត្រូវការចំណាយរយៈពេលយូរ។ ទី៣ ជួយដល់ប្រព័ន្ធតុលាការ ដោយការបន្ថយបន្ទុកក្នុងការដោះស្រាយសំណុំរឿង ព្រោះបញ្ហាប្រឈមគឺ ធនធាននៅតុលាការមានតិច ទាំងសម្ភារៈ ថវិកា និងធនធានមនុស្ស ប៉ុន្តែសំណុំរឿងមានច្រើន ដូច្នេះតុលាការមិនអាចដោះស្រាយសំណុំរឿងទាំហអស់ឱ្យបានលឿននោះទេ។ ទី៤គឺ បង្កើតភាពសុខដុមរមនានៅក្នុងសហគមន៍។

ក្រសួងយុត្តិធម៌សង្ឃឹមថា សិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធ បានចូលរួមផ្តល់ធាតុចូល និងមតិយោបល់បន្ថែមទៀត ដើម្បីឱ្យព្រះរាជក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពដល់ការអនុវត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម