ព័ត៌មានជាតិ
កម្ពុជាបើកសម្ពោធពិព័រណ៍វិស័យសំណង់ និងម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ
កម្ពុជាបានបើកសម្ពោធពិព័រណ៍វិស័យសំណង់វិស្វកម្ម និងពិព័រណ៍វិស័យម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដោយរំពឹងថានឹងមាននឹងទាក់ទាញអ្នកទស្សនាជាង ១២ ០០០នាក់។

ព្រឹត្តិការណ៍ពិព័រណ៍នេះមានការចូលរួមពីលោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍, លោកហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាតំណាងលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក លូ ម៉េង ជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។
លោក Darren Siow គណៈកម្មាធិការ រៀបចំ ការពិព័រណ៌បានឱ្យដឹងថា ពិព័រណ៍នេះមានវត្តមានក្រុមហ៊ុន និងម៉ាកផលិតផលល្បីៗក្នុងស្រុក និងអន្តរជាតិចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនប្រមាណជាង៥០០ មុខ។
លោកបានបន្តថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំព្រឹត្តិការណ៍ធំទាំងពីរនេះ ស្របពេលជាមួយគ្នា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ។ ភ្ញៀវចូលរួមនឹងអាចស្វែងយល់ពីផលិតផល និងបច្ចេកវិទ្យាចុងក្រោយបំផុតពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិផងដែរ»។

លោកបានបន្តថាបន្ថែមពីលើព្រឹត្តិការណ៍ធំៗចំនួនពីរ ពិព័រណ៍នេះក៏មានការតាំងបង្ហាញវិស័យពាក់ព័ន្ធផ្សេងៗទៀតរួមមាន ហាងកាហ្វេ និងបរិក្ខារបារ និងការផ្គត់ផ្គង់,គ្រឿងបន្លាស់រថយន្ត និងការផ្គត់ផ្គង់, បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ,អគ្គិសនី និងថាមពល, ការផ្គត់ផ្គង់ផលិតផលទឹក, ភ្លើង និងប្រព័ន្ធសុវត្ថិភាព និងផ្នែករឹង និងឧបករណ៍ផ្សេងៗ។
លើសពីនេះទៀតពិព័រណ៍ម្ហូបអាហារក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈនិងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់ព្រមទាំងមានសិក្ខាសាលាចែករំលែកបច្ចេកទេសដោយមិនគិតថ្លៃ ទាក់ទងនឹងការច្នៃប្រឌិតថ្មីក្នុងសម្ភារសំណង់ អគ្គិសនី/មេកានិច ថាមពលព្រះអាទិត្យផងដែរ។

លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាបានចាត់ទុកពិព័រណ៍នេះជាព្រឹត្តិការណ៏សំខាន់សម្រាប់ស្ថាបត្យករ វិស្វករ អ្នកស្ទង់មតិ អ្នករៀបចំផែនការ អ្នកគ្រប់គ្រងគម្រោង និងអ្នកជំនាញផ្សេងៗទៀតនៅក្នុង វិស័យឧស្សាហកម្មសំណង់អគារ និងវិស័យស្ថាបត្យកម្ម ហើយវាជាសញ្ញាវិជ្ជមានក្នុងការមើលឃើញថា នឹងមានក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលមានម៉ាកយីហោល្បីៗចូលរួមដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងការច្នៃប្រឌិតចុងក្រោយបំផុតរបស់ពួកគេ។
លោកបានអំពាវនាវដល់ស្ថាបត្យករ អ្នកអភិវឌ្ឍន៏អចលនទ្រព្យ អ្នកគ្រប់គ្រងគម្រោង អ្នករចនា អ្នកម៉ៅការ ទីប្រឹក្សាអគារ និងវិស្វករ សូមទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នៃការតាំងពិព័រណ៌វិស័យសំណង់ខ្នាតអន្តរជាតិ និងអញ្ជើញចូលរួមទស្សនាឱ្យបានច្រើន ក៏ដូចជាចូលរួមសិក្ខាសាលាជាច្រើនដែលមាននៅកន្លែងតាំងពិព័រណ៍២០២៣នេះ។

ចំណែកលោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធសហការជាមួយក្រសួងទេសចរណ៍ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយម្ហូបអាហារខ្មែរនិងលក្ខណៈពិសេសនៃម្ហូបខ្មែរដែលមានគ្រឿងផ្សំភាគច្រើនជាឱសថពីធម្មជាតិដែលមានមុខងារជាជំនួយដល់សុខភាពស្រមតាមយិទ្ធនាការកម្ពុជាជាគោលដៅទេសចរណ៍ម្ហូមអាហារ៕



អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត