Connect with us

ព័ត៌មានជាតិ

កម្ពុជា បង្កើតប្រព័ន្ធថ្មីមួយ ដែលអាចឱ្យភ្ញៀវទេសចរណ៍បំពេញព័ត៌មានក្នុងទម្រង់តែមួយ

បានផុស

នៅ

ភ្ញៀវទេសចរណ៍ដែលមកកម្ពុជានឹងកាន់តែងាយស្រួល ខណៈកម្ពុជា នឹងបង្កើតប្រព័ន្ធ​ថ្មីមួយមានឈ្មោះ Cam Arrival Card ដោយបានបញ្ចូលទាំងព័ត៌មានអន្តោប្រវេសន៍ សុខាភិបាល និងគយ​ ទៅក្នុងទម្រង់តែមួយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cam Arrival Card នឹងអនុញ្ញាតឱ្យភ្ញៀវបរទេសដែលមកកម្ពុជាអាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរក្នុងសាលាកប័ត្រតែមួយបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតប្រព័ន្ធ Cam Arrival Card នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ជាមួយតំណាងក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើលទ្ធភាពបង្កើតប្រព័ន្ធ​ Cam Arrival Card ដោយរួមបញ្ចូលព័ត៌មានអន្តោប្រវេសន៍ សុខាភិបាល និងអគ្គនាយកដ្ឋានគយ​ ទៅក្នុងទម្រង់តែមួយ។ ការបង្កើតប្រព័ន្ធ Cam Arrival Card នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេស ដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរ ដោយបំពេញក្នុងសាលាកប័ត្រតែមួយ។

ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បានថ្លែងអំណរគុណ​ចំពោះក្រសួងសុខាភិបាល​ និងអគ្គនាយកដ្ឋានគយ​ ដែលបានចូលរួមសហការលើប្រតិបត្តិការមួយនេះ។ បន្ទាប់ពីស្ដាប់បទបង្ហាញអំពីដំណេីការណ៍​នៃប្រព័ន្ធ Cam Arrival Card នេះយ៉ាងលម្អិតដោយក្រុមការងារបចេ្ចកទេស​ រួចមក លោក សុខ វាសនា និងភាគីពាក់ព័ន្ធ​ បានសម្តែងការគាំទ្រចំពោះការបង្កើតប្រព័ន្ធនេះ ដោយហេតុថា ប្រព័ន្ធនេះពិតជាផ្តល់ភាពងាយស្រួលទាំងភ្ញៀវបរទេស ទាំងស្ថាប័នមានសមត្ថកិច្ច។

តែយ៉ាងណា លោកអគ្គនាយកអន្តោប្រវេសន៍ បានស្នើឱ្យមានការសិក្សាទៅលើចំណុចមួយចំនួនបន្ថែមទៀត​ ព្រមទាំងបញ្ហាប្រឈម​ ដែលជាតម្រូវការរបស់ក្រសួងសុខាភិបាល​ និងអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ ទាក់ទងនឹងប្រព័ន្ធ Cam Arrival Card នេះផងដែរ។ លោក​ សុខ​ វាសនា​ ក៏បានឯកភាពទទួលយកសំណូមពរមួយចំនួន​ និងកិច្ចការផ្សេងៗទៀត​ ដើម្បីធ្វើសេចក្ដីរាយការណ៍បន្តទៅថ្នាក់ដឹកនាំខាងលេី​ ដើម្បីសម្រេច​បន្ត។

លោកអគ្គនាយក​ ក៏បានស្នើឱ្យភាគីសុខាភិបាល​ និងអគ្គនាយកដ្ឋានគយ​ ធ្វើការជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតនានា​ និងដើម្បីអាចសម្រេចឱ្យបាននូវការបង្កើតនៃប្រព័ន្ធ Cam Arrival Card នាពេលឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១២ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ២០ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម