Connect with us

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០២០ គ្រោះ​អគ្គិភ័យ​បាន​បំផ្លាញផ្ទះអស់​១៦៥​ខ្នង ស្លាប់​មនុស្ស​៦​នាក់​

បានផុស

នៅ

ក្នុង​ឆ្នាំ​២០២០​កន្លង​មកនេះ គ្រោះ​អគ្គិភ័យ​បាន​កើតមានឡើង​ចំនួន​១១៧​លើក បាន​បណ្តាលឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​១៦៥​ខ្នង ធ្វើឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ របួស​១៤​នាក់ ហើយ​ក្នុង​ចំនួន​នេះ មូល​ហេតុ​ដែលជាដើមចម​បណ្តាល​មាន​អគ្គីភ័យ​នេះ គឺ​កើតចេញពី​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ចំនួន២២​លើក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយ​ការណ៍​បានឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២០​នេះ​កន្លងមកនេះ មាន​គ្រោះ​ថ្នាក់​អគ្គិភ័យ​បានកើត​ឡើងចំនួន​១១៧​លើក​/៩២​លើក កើនឡើង២៥​លើក​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​ បណ្តាលឲ្យស្លាប់៦​នាក់​/១​នាក់​, របួស១៤​នាក់​ បង្កឲ្យឆេះ​ផ្ទះ​អស់១៦៥​ខ្នង​, បន្ទប់ ១៨​បន្ទប់​, ឃ្លាំង៣​ខ្នង​, រោងចក្រ៣​ខ្នង​, រោង៦​ខ្នង​, តូប ៦៧​តូប​, រថយន្ត ១​គ្រឿង​, ម៉ូតូ ១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​

​របាយ​ការណ៍ដដែល​បន្តថា មូលហេតុឆ្លងចរន្ដអគ្គិសនី ៨១​លើក​, ធ្វេសប្រហែស​ភ្លើង ២២​លើក​, ផ្សា​ដំបូល​ធ្លាក់​ផ្កាភ្លើង៣​លើក​, ផ្ទុះ​ធុង ហ្គាស ៧​លើក​, ប្រតិកម្ម​សារធាតុ ៣​លើក និង​គ្រោះថ្នាក់​ចរា​ចរណ៍​​បង្ក​ជា​អគ្គិភ័យ១​លើក​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២១ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម