Connect with us

ព័ត៌មានជាតិ

ជំរុញ​ការផ្ទេរ​មុខងារ បំណុល និង​ធនធាន​ហិរញ្ញវត្ថុ​ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង មក​សហគ្រាស​គ្រប់គ្រង​នៅ​ខែតុលា​ ឬ​ខែវិច្ឆិកា​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​អោយ​ការផ្ទេរ​មុខងារ បំណុល និង​ធនធាន​ហិរញ្ញវត្ថុ​ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ មក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​) បាន​លឿន ពោល​គឺ​អាច​បង្កើត​ជាស​ហ​គ្រាស​ថ្មី​មួយ​នៅ​ថ្នាក់ក្រោម​ជាតិ​បាន​នៅ​ក្នុង​ខែតុលា​ឬ​ខែវិច្ឆិកា​ឆ្នាំ​២០២៣​ដ៏​ខ្លី​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​បានធ្វើ​ឡើង ខណៈ​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​និង​ការងារ នេះ នា​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​​លោក ប៉ាក សុខា​រ៉ាវុត សមាជិក​ក្រុមប្រឹក្សាភិបាល (​ស​.​ស​.​ក​) និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​ក្រសួងបរិស្ថាន​,​តំណាង​ក្រសួងមហាផ្ទៃ​, សមាជិក​ក្រុមប្រឹក្សាភិបាល (​ស​.​ស​.​ភ​) តំណាង​ក្រសួង​រ៉ែ និង​ថាមពល​,​ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ​,​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​និង​អគ្គនាយក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​)។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ការផ្ទេរ​មុខងារ បំណុល និង​ធនធាន​ហិរញ្ញវត្ថុ​ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ មក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​) នេះ គឺមាន​គោលបំណង​អោយ​ដំណើរការ​នៃ​ការប្រមូល និង​ការគ្រប់គ្រង​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន ដោយសារ​ថា នៅ​ភ្នំពេញ បច្ចុប្បន្ននេះ ប្រជាជន​រស់នៅ​របៀប​ស៊ីវីល័យ ដែល​ទាមទារ​អោយ​រាជធានី​ភ្នំពេញ ជាទី​ក្រុង​ស្អាត​មាន​បរិស្ថាន​ល្អ មិនមាន​សំរាម​ពាសវាលពាសកាល។

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា កិច្ចប្រជុំ​ខាងលើនេះ គឺ​ដើម្បី​ស្វែងរក​នីតិវិធី​នៃ​ការផ្ទេរ មុខងារ បំណុល និង​ធនធាន​ហិរញ្ញវត្ថុ​ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ មក​សហគ្រាស​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​រាជធានី​ភ្នំពេញ (​ស​.​ស​.​ភ​) អោយបាន​លឿន យ៉ាងយូរ​ផ្ទេរ​អោយបាន​រួចរាល់ នៅក្នុង​ខែតុលា​ឬ​ខែវិច្ឆិកា​ឆ្នាំ​២០២៣​ខាងមុខ​​នេះ ។

ដើម្បី​ឱ្យ​ការងារ​នេះ ដំណើរការ ទៅបាន លឿន លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ ក្រុមការងារ​បច្ចេកទេស , រតនាគារ​និង​ក្រុមការងារ​ពាក់ព័ន្ធ​ចាប់ដៃគ្នា ទំនុកបម្រុង​គ្នា ធ្វើការ​នេះ ទើប​សហគ្រាស​ថ្មី​របស់​រដ្ឋ​នៅ​ថ្នាក់ក្រោម​ជាតិ​មួយ​នេះ នឹង​កើន​មាន​ឡើង​បាន​លឿន​។ សហគ្រាស​នេះ​រកស៊ី​បានតែ​ត្រឹម​រួចខ្លួន​បាន​ហើយ មិនបាច់​ចំណេញ​ក៏បាន​ដែរ សំខាន់​ឱ្យ​តែ​រាជធានី​ភ្នំពេញ​របស់​យើង​ស្អាត និង​មាន​បរិស្ថាន​ល្អ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម