ព័ត៌មានជាតិ
សមត្ថកិច្ច បានហៅសិស្សស្រី១ក្រុមនៅវិទ្យាល័យបាក់ទូកទៅអប់រំ និងធ្វើកិច្ចសន្យាឲ្យកែខ្លួនជាសិស្សល្អ
សិស្សស្រី០១ក្រុមដែលរងការចោទប្រកាន់ជាជើងកាងក្នុងវិទ្យាល័យបាក់ទូកដោយបានធ្វើហិង្សា និងគំរាមទៅលើសិស្សស្រី០១ក្រុមទៀតឲ្យមានការភិភ័យមិនហ៊ានចូលរៀនបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលវាលវង់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហៅមកសាកសួរហើយ។ ជាលទ្ធផល អាជ្ញាធរ បានអប់រំ និងឲ្យសិស្សស្រីទាំងនោះធ្វើកិច្ចសន្យាឲ្យកែខ្លួនជាសិស្សល្អ ទើបឲ្យត្រឡប់ទៅគេហដ្ឋានវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/378767821_857083435778437_1147106040702782742_n.jpg)
ការកោះហៅសិស្សស្រីទាំងនេះទៅសាកសួរ ក្រោយពីអាជ្ញាធរទទួលព័ត៌មានពីការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ករណីសិស្សស្រី០១ក្រុមរងការចោទប្រកាន់ថាជាជើងកាងដែលបានវាយទៅលើសិស្ស០១ក្រុមទៀត និងគំរាមវាយ បើហ៊ានចូលរៀននៅក្នុងវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រុមសិស្សស្រីដែលរងការចោទប្រកាន់ មានចំនួន០៥នាក់ និងសិស្សស្រីដែលរងគ្រោះចំនួន០២នាក់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កោះហៅពួកគេឱ្យចូលខ្លួន ដើម្បីសាកសួរបំភ្លឺជុំវិញរឿងរ៉ាវនេះ។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ប្រាប់ឱ្យដឹងថា សមត្ថកិច្ច បានកោះហៅសិស្សស្រីជាប់ពាក់ព័ន្ធចំនួនសរុប១១នាក់ សុទ្ធតែនៅជាអនីតិជនឱ្យចូលខ្លួនមកបំភ្លឺ។ ក្នុងចំណោមទាំងសិស្ស១១នាក់ គឺមានសិស្សស្រី០៧នាក់ជាអ្នកបង្ក ចំណែកសិស្ស០២នាក់ ជាអ្នករងគ្រោះ និង០៤នាក់ទៀតជាសាក្សី។ លោកវរសេនីយ៍ឯក នេត ស៊ីថុន បានគូសបញ្ជាក់ថា បើតាមការពិនិត្យ គឺពួកគេមិនមែនជាក្មេទំនើងនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/378879158_857081415778639_1473749145498283120_n-1024x768.jpg)
បើតាមលោកវរសេនីយ៍ឯក នេត ស៊ីថុន ក្រោយធ្វើការសាកសួរ គឺរវាងសិស្សទាំង០២ក្រុម ជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសម្តីឌឺដងដាក់គ្នា កើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ ក្រៅពីកោះហៅពួកគេជាសិស្ស សមត្ថកិច្ច ក៏បានកោះហៅអាណាព្យាបាលទាំងសងខាង ដើម្បីសម្របសម្រួល ហើយក៏មានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា និងរូបលោកវរសេនីយ៍ឯក នេត ស៊ីថុន ផងដែរ ជាអ្នកជួយសម្របសម្រួលរឿងនេះ។
ជាលទ្ធផល គឺដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កធានាអប់រំកូនឱ្យបានល្អ និងយោងទៅលើពួកគេកំពុងនៅវ័យសិក្សាអនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះ ក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធី។ ការដោះស្រាយដោយសន្តិវិធីនេះ គឺមានការអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលរាជធានីភ្នំពេញ។សិស្សបង្កទាំងអស់ ក៏ត្រូវសមត្ថកិច្ចអប់រំ និងឱ្យធ្វើកិច្ចសន្យា ហើយឱ្យកែខ្លួនជាសិស្សល្អ ហើយឱ្យត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនជាធម្មតា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?