Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងកសិកម្ម នឹងផ្តល់ជំនួយបច្ចេកទេស​ដល់វារីវប្បករ​កំពុងប្រឈមបញ្ហា

បានផុស

នៅ

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលោកជំទាវ អ៊ឹម រចនា បានកត់សម្គាល់ថា បច្ចុប្បន្ននេះឃើញ​មាននិន្នាការថយចុះនៃអ្នកចិញ្ចឹមត្រី ប៉ុន្តែការថយចុះនេះ គឺស្ថិតនៅក្នុងរង្វង់សមាជិកសមាគមនៃវារីវប្បករប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងពីការថយចុះនៃអ្នកចិញ្ចឹមត្រី នៅក្នុងប្រទេសកម្ពុជា ទាំងមូលនោះទេ ជារួម អ្នកចិញ្ចឹមលក្ខណៈ​គ្រួសារនៅតែបន្តសកម្មភាពដូចធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងកសិកម្ម បានកត់សម្គាល់ឃើញទៀតថា វិស័យវារីវប្បកម្មនៅកម្ពុជា មិនទាន់បានអនុវត្តចិញ្ចឹម​ត្រីស្រប​ទៅតាមលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ ហើយការដាក់កូនត្រីលើសចំណុះ និងការដាក់ចំណីឱ្យត្រីហូសកំណត់ ធ្វើឱ្យ​ថ្លៃ​ដើម​នៃការផលិតកើនឡើងខ្ពស់។

ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានសំណូមពរទាំងសមាជិកសមាគមវារីវប្បករ និងពលរដ្ឋ​ដែលចិញ្ចឹម​តាមលក្ខណៈគ្រួសារ ស្វែងយល់ពីបច្ចេកទេសនៃការចិញ្ចឹមត្រីឱ្យបានត្រឹមត្រូវ ជាពិសេសទាក់​ទង​នឹងការដាក់កូនត្រី និងរបៀបឱ្យចំណីជាដើម។

បើតាមលោកជំទាវ អ៊ឹម រចនា ប្រសិនបើប្រជាកសិករ ឬអ្នកចិញ្ចឹមត្រី ត្រូវការជំនួយផ្នែកបច្ចេកទេស អាចទាក់ទងទៅ​ក្រសួង​កសិកម្ម តាមរយៈលេខ ១២៨៩ ដោយឥតគិតថ្លៃ នោះមន្រ្តីក្រសួងនឹងស្វែងរកអ្នកជំនាញ ដើម្បីផ្តល់ចម្លើយដល់​ប្រជា​កសិករ​ដែលបានសួរ។

លោក ឡែមផូរ សុថាវរិទ្ធិ គណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា កត្ដាចម្បងដែល​ធ្វើឱ្យអ្នក​ចិញ្ចឹមមានការធ្លាក់ចុះ ដោយសារមានការខាតបង់ ព្រោះវារីវប្បករចូលចិត្តចិញ្ចឹមតាមបែបប្រពៃណី ដោយមិនអនុវត្តតាមស្ដង់ដារបច្ចេកទេស ឱ្យបានត្រឹមត្រូវ ដូចជា ការដាក់កូន ត្រីលើសចំណុះ និងខ្ជះខ្ជាយនៃការ​ប្រើប្រាស់ចំណីហួសកំណត់​ ជាដើម។

លោកបានគូសបញ្ជាក់ថា ការចិញ្ចឹមត្រីរបស់សមាជិកក្នុងសមាគម មានការធ្លាក់ចុះប្រមាណជិត ៦០ ភាគរយ បន្ទាប់ពីមានប្រជាកសិករ មួយចំនួនបានផ្អាកការចិញ្ចឹម និងមួយចំនួនទៀតកាត់បន្ថយបរិមាណចិញ្ចឹមក្នុងស្រះ ក្រោយតម្លៃចំណីត្រី មានការកើនឡើង ខណៈត្រីមានតម្លៃទាបខ្លាំងនៅអំឡុងខែ ឧសភា កន្លងទៅ ធ្វើឱ្យអ្នក​ចិញ្ចឹមពុំសូវទទួលបាន​ប្រាក់ចំណេញ ឬប្រឈមនឹងការខាតបង់។

លោកបន្តថា បច្ចុប្បន្ននេះ វត្ថុធាតុដើមមានតម្លៃថ្លៃ ពោលគឺចំណីគ្រាប់ឡើងថ្លៃពី ២០-៣០ ភាគរយ ចំណីដែលមាន ធាតុផ្សំសំខាន់ៗ ដូចជា កន្ទក់មានតម្លៃឡើងដល់ជាង ៦០០រៀល ទៅ ១ ៣០០ រៀលក្នុងមួយគីឡូ និងឧបករណ៍​ប្រើប្រាស់ផ្សេងៗទៀត ខណៈតម្លៃត្រីនៅដដែល។

បើតាមលោក ឡែមផូរ សុថាវរិទ្ធិ គិតមកដល់ពេលនេះ សមាជិករបស់សមាគមសរុបមានចំនួន ១០៦៣ នាក់ ក្នុងនោះមានអ្នកចិញ្ចឹម ៧៥៣ នាក់ ស្មើនឹងជាង ៧០០ កសិដ្ឋាន (សិដ្ឋានខ្នាតតូច មធ្យម និងខ្នាតធំ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម