ព័ត៌មានជាតិ
គម្រោងសាងសង់ស្ថានីយរំដោះទឹកមួយកន្លែងទៀតនឹងចាប់ផ្តើមនៅដំណាច់ខែនេះ
អាជ្ញាធររាជធានីភ្នំពេញ បានបង្ហើបពីគម្រោងសាងសង់ស្ថានីយបូបទឹកថ្មីមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញដែលនឹងត្រូវចាប់ផ្តើមការសាងសង់នៅដំណាច់ខែកុម្ភៈនេះ។
ជាគម្រោងស្ថានីយបូមទឹកទួលពង្រ ដែលធ្វើការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ទំហំទទឹង៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី ២ ខែកុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានបញ្ជាក់ថា ជាគម្រោងដែលអាជ្ញាធរបានសិក្សារួចហើយ ដែលស្ថានីយទួលពង្រនេះ បំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។
គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែ កុម្ភៈនេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនយើងមានថវិកាគ្រប់គ្រាន់និងមានការឯកភាពពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ជាការងារចំពោះមុខ យើងត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។
ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ដើម្បីអោយការងារខាងលើនេះដំណើរការទៅដោយរលូននិងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ លោកនឹងអញ្ចឹញចុះទៅពិនិត្យប្រឡាយនិងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជម្រុញការងារនេះអោយបានលឿនទាន់រដូវប្រាំងងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ