ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពង្រឹងការផ្សព្វផ្សាយផលិតផលឱសថ គ្រឿងសំអាង ផលិតផលចិញ្ចឹមកុមារ
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំឱ្យពង្រឹងការផ្សព្វផ្សាយផលិតផលឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងសុខាភិបាល។ កិច្ចប្រជុំ ធ្វើឡើងដើម្បីពិនិត្យមើលប្រកាសពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរួមគ្នាជា “ប្រកាស ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលឱសថ ចំណីអាហារ បរិក្ខារពេទ្យ គ្រឿងសម្អាង និងផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ” ក្នុងគោលបំណងទប់ស្កាត់ និងលុបបំបាត់នូវការផ្សព្វផ្សាយផលិតផលឱសថ និងផលិតផលពាក់ព័ន្ធដទៃទៀត ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលធ្វើឱ្យប្រជាជនមានការយល់ច្រលំ។
សាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងបន្តជំរុញការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ក្នុងនោះអាទិភាពទីមួយគឺ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល”។ ស្របគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ សំខាន់ៗ ចំនួន៩ ដែលក្នុងនោះសកម្មភាពពង្រឹងការអនុវត្តនិយ័តកម្ម ឱសថ គឺជាការងារចាំបាច់។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើដឹកនាំដោយ វេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ សាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានជំនាញ តំណាងគណៈឱសថការីកម្ពុជា៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក