ព័ត៌មានជាតិ
ភ្លៀងធ្លាក់ច្រើនថ្ងៃ ធ្វើឱ្យកម្ពស់ទឹកទន្លេឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ដោយសារឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាទាប អូសបន្លាយភាគខាងជើងលើប្រទេសឡាវ និងប្រទេសវៀតណាម និងខ្យល់មូសុងនិរតី ដែលបានធ្វើឱ្យមានភ្លៀងធ្លាក់នៅប្រទេសកម្ពុជា ហើយនាំឱ្យកម្ពស់ទឹកទន្លេមេគង្គ កើនឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន។

បើយោងតាមការព្យាករណ៍កម្ពស់ទឹកនៅតាមស្ថានីយមួយចំនួនរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា ស្ថានីយមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ៨,៨៨ ម៉ែត្រ ដែលកើនឡើង ១ ម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញ។
ស្ថានីយមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៨,៣០ ម៉ែត្រ ហក់ឡើងជាង ១ ម៉ែត្រ។ ស្ថានីយទន្លេមេគង្គ-កំបង់ចាម កើនឡើងជិតកន្លះម៉ែត្រ និងស្ថានីយបាសាក់ចតុមុខទឹកមានកម្ពស់ជិត ៧ ម៉ែត្រ។
ក្រសួងធនធានទឹក នឹងឧតុនិយមបានព្យាករណ៍ថា កម្ពស់ទឹកទន្លេនឹងអាចកើតជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃស្អែក ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី