ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧១ សេ កាត់ស្ពានស្ទឹងត្រង់ក្រូចឆ្មារសម្រេចសាងសង់បានជាង ៧០ ភាគរយ
ផ្លូវជាតិលេខ ៧១ សេ ពីស្រុកចំការលើឆ្លងកាត់ស្ពានស្ទឹងត្រង់ក្រូចឆ្មារចាក់ធ្លាយទៅដល់តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ វឌ្ឍនភាពសាងសង់មកដល់ពេលនេះសម្រេចបានជាង ៧០ ភាគរយ។
ផ្តល់សម្ភាសន៍ដល់កម្ពុជាថ្មីតាមតេឡេក្រាម លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា បច្ចុប្បន្នគម្រោងផ្លូវនេះអនុវត្តការសាងសង់បាន៧៣,២៣% ដោយរំពឹងនឹងបញ្ចប់ទាន់ពេលវេលា។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ពីគីឡូម៉ែត្រលេខ ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងផ្លូវនេះមានការសាងសង់ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១ កន្លែង ប្រវែង ៨៧៥ មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន២០២ កន្លែង។

បើតាមមន្រ្តីក្រសួងសាធារណការ ផ្លូវនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ដោយចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។
លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងនៅក្នុងសន្និសីទជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ថា ផ្លូវជាតិលេខ ៧១ សេ នៅពេលសាងសង់រួចនឹងជួយសម្រួលការធ្វើដំណើរ និងចំណេញពេលវេលាច្រើនណាស់។
លោកអះអាងថា តាមរយៈផ្លូវជាតិលេខ ៧១ សេ បើធ្វើដំណើរពីស្ពានស្ទឹងត្រង់ក្រូចឆ្មារទៅបុរីរដ្ឋបាលខេត្តមានចម្ងាយតែជាង ៦៥ គីឡូម៉ែត្រ។ តែបើធ្វើដំណើរពីសួងឆ្លងកាត់ទៅរកាករ ៥ ទៅឈូក ទៅស្ទឹងត្រង់ក្រូចឆ្មារមានចម្ងាយដល់ជាង ៨៥ គីឡូម៉ែត្រអីចឹងទេគឺចំណេញពេលច្រើនតាមរយៈផ្លូវជាតិលេខ ៧១ សេនេះ៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង