Connect with us

ព័ត៌មានជាតិ

កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ១ម៉ឺន ៧ពាន់ករណី និងស្លាប់ ៣២នាក់ គិតត្រឹមពាក់កណ្ដាលខែកញ្ញានេះ

បានផុស

នៅ

គិតត្រឹមពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ១៧​,០០០ករណី ដោយក្នុងនោះស្លាប់ ៣២នាក់ ហើយមានការកើនឡើង ២ដង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា ចាប់ពីខែមករារហូតមកដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ មានអ្នកកើតជំងឺគ្រុនឈាមជាង ១៧, ០០០ករណី ដោយមានមនុស្សស្លាប់ចំនួន ៣២នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា ចំនួនអ្នកឈឺ និងអ្នកស្លាប់នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២កន្លងទៅ ឃើញថា មានការកើនឡើង ២ដង ហើយរាជធានី-ខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមាន៖ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាបបន្ទាយមានជ័យ និងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត បានពន្យល់ថា ការដែលជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ដូចជា អាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២៣នេះ ជាឆ្នាំស្ថិតក្នុងវ័ន្តមានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។

ទោះយ៉ាងណាគេសង្កេតឃើញថា ស្ថានភាពជំងឺគ្រុនឈាម នៅក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះមានការថយចុះ ដោយសារពលរដ្ឋមានការយល់ដឹង ពីវិធីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមនិងមានសម្ភារគ្រប់គ្រាន់ សម្រាប់បង្ការទប់ស្កាត់ និងព្យាបាលជំងឺគ្រុនឈាម រួមមាន៖ ថ្នាំអាបេតថ្នាំបាញ់សម្លាប់មូស សេរ៉ូមព្យាបាល និងចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅតំបន់ភូមិសាស្ត្រណាដែលមានករណីជំងឺគ្រុនឈាម ច្រើនជាងគេ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឲ្យមានការរាតត្បាតទ្រង់​ទ្រាយធំ។

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល​ បានចេញសេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការជំងឺគ្រុនឈាម។ ក្នុងនោះ បានដាក់ចេញវិធានការចំនួន ៥ ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តទប់ស្កាត់ជំងឺគ្រុនឈាម ដែលវិធានការទាំងនោះមានដូចជា៖ ណែនាំឲ្យប្រជាពលរដ្ឋសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជា សំបកកំប៉ុង សំបកដូង សំបកកង់ឡាន ទៅកប់ចោល ឬដុតចោល ព្រោះថា វត្ថុទាំងនោះអាចបង្កឲ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ក្រសួងសុខាភិបាល ក៏បានរំលឹកផងដែរថា បើមានអាការៈក្តៅខ្លួនខ្លាំង ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះក្នុងរយៈពេល ៤៨ម៉ោង ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

ការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នឹង​ជំរុញ​ឱ្យ​គ្រូពេទ្យ​បង្កើន​ក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១១ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម