Connect with us

ព័ត៌មានជាតិ

​ស្ពានអាកាសព្រះមុនីវង្សគ្រោងដាក់ឱ្យប្រើប្រាស់​ឆ្នាំក្រោយ​

បានផុស

នៅ

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្សគ្រោងដាក់ឱ្យប្រើប្រាស់ខ្សែទី១ នៅឆ្នាំ ២០២៤ ខាងមុខ ដើម្បីសម្រួល​ការកក​ស្ទះចរាចរណ៍។

​លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសម្រុកសាងសង់ស្ពានអាកាសព្រះមុនីវង្ស ហើយនៅឆ្នាំ ២០២៤ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ ស្ពានខ្សែមេ ដែលជាខ្សែទី១ នឹងបើកដំណើរការឱ្យប្រជាពលរដ្ឋជិះឆ្លងកាត់ ដើម្បីសម្រួលចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសាធារណការរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែកក្កដា បានប្រកាសថា ការដ្ឋានសាងសង់​ស្ពានអាកាសព្រះមុនីវង្សសម្រេច​បាន២៥% ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាង​សង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។

គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរ​លើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិតេជោ។

ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លាន​ដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម