Connect with us

ព័ត៌មានជាតិ

ផ្ទៀងផ្ទាត់គ្រប់ដំណាក់កាល​លើក្បាច់រចនា​ សំណង់​ពន្លាជាតិកម្ពុជា​​​ក្នុង​ពិព័រណ៍​ចិន-អាស៊ាន

បានផុស

នៅ

ការ​សាងសង់​ពន្លា​ជាតិ​កម្ពុជា និង​ស្តង់​ពិព័រណ៍​សម្រាប់​ត្រៀម​សម្ពោធ​ពិព័រណ៍​ចិន-អាស៊ាន​ លើក​ទី២០ ត្រូវ​បាន​មន្រ្តីកម្ពុជា​អះអាង​ថា ​ត្រូវបាន​​ផ្ទៀងផ្ទាត់​គ្រប់​ដំណាក់​កាល​​លើ​ក្បាច់​រចនា ស្រប​តាម​រចនាបថ​របស់​កម្ពុជា​​មាន​ឲ្យ​មាន​ការ​​ចន្លោះ​ប្រហោង​​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់​ពន្លា​ជាតិ ផ្ទះ​រួម និង​ស្តង់​ពិព័រណ៍​ពាណិជ្ជកម្ម​ នា​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ម​ លោក ស៊ាង ថៃ បាន​ណែនាំ​ដល់​ក្រុម​ការងារ​សាង​សង់​ដែល​រួម​មាន​មន្រ្តី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​សាងសង់យក​ចិត្ត​​ទុកដាក់​ខ្ពស់​ផ្ទៀងផ្ទាត់​គ្រប់​ដំណាក់​កាល​លើ​ក្បាច់​រចនា​ស្រប​តាម​រចនាបថ​របស់​កម្ពុជា និង​សង្កត់​ធ្ងន់​លើ​ការ​ត្រួត​ពិនិត្យ​ពាក្យពេចន៍ តួអក្សរ ការ​ប្រើប្រាស់​រូបភាពផ្សេងៗ។

សូម​បញ្ជាក់​ថា ក្នុង​ពិព័រណ៍ ចិន-អាស៊ាន លើក​ទី​​២០ នេះ កម្ពុជា​បាន​សាងសង់​ពន្លា​ជាតិ​មួយ​ទំហំ​សរុប ១៨០ ម៉ែត្រ​ការ៉េ នៅ​ក្នុង​តំបន់ B សាងសង់​ផ្ទះ​រួម​មួយ​ទំហំ ៣៦ម៉ែត្រការ៉េ នៅតំបន់ D និង​មាន​ស្តង់​ពាណិជ្ជកម្ម​ចំនួន ៨៤ស្តង់ មាន​ក្រុមហ៊ុន​កម្ពុជា​ចូល​រួម​ចំនួន ៥៥ក្រុមហ៊ុន ជាប់​លំដាប់​ថ្នាក់​ទី៤ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ចំនួន ៤០ ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤១ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម