Connect with us

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ សម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ សាខាទី៣៧ ក្នុងការបន្តជំរុញសក្តា​នុពលបណ្តាញសាខាធនាគារ

បានផុស

នៅ

ប្រទេសកម្ពុជា ថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ វឌ្ឍនៈ សម្ពោធសាខាទី៣៧ នៅក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងការពង្រីកបណ្តាញសាខាទូទាំង​​ប្រទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ វឌ្ឍនៈ គឺអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ លោក Anthony Chin អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ និងឥស្សរជន​ជាន់ខ្ពស់រួមមាន ​​​​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា និងលោកជំទាវ ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ ខេត្ត   ព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ  លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ឯក សុផុន នាយកសាខាធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ត្រូវបានរចនាឡើងដោយគិតគូរពីភាពប្រណិត​ និងបាន ផ្តល់ជូននូវសេវាកម្មមាស ជាពិសេសការផ្តោតទៅលើអតិថិជនពិសេសដើម្បីទទួលបាននូវ សេវាកម្មដ៏ល្អឥតខ្ចោះ។​ ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ​ ធនាគារ វឌ្ឍនៈ ផ្តល់ជូន សេវាកម្មមាសនៅ​១០ទីតាំងសាខាទូទាំងប្រទេស។ យើងខ្ញុំផ្តល់ជូននូវផលិតផល និង សេវាកម្មផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែលមានដូចជាសេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេសឆ្លុះបញ្ចាំងពីនិន្នាការដ៏ទំនើបដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន៣៧ នៅទូទាំង២២ ខេត្តក្រុងរួចមកហើយ។ នៅក្នុងឆ្នាំនេះ យើងគ្រោងនឹងបើកសាខាចំនួន៥ បន្ថែមទៀត​ ដែលនឹងធ្វើអោយចំនួនសាខាសរុបក្នុងឆ្នាំ២០២៣ មានចំនួន ៤២សាខា បន្ទាប់មកយើងគ្រោងនឹងពង្រីកសាខារហូតដល់ចំនួន៥៣សាខា នៅត្រឹមឆ្នាំ២០២៤ ទូទាំងខេត្តក្រុង។​ លោក Anthony Chin អគ្គនាយកប្រតិបត្តិ​​ បានលើកឡើងពីការប្តេជ្ញាចិត្ត​ក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារ​ទាំងនៅសាខា​ និងឌីជីថលសម្រាប់ អតិថិជន។​ លោកបានបញ្ជាក់បន្ថែមថា “ឥឡូវនេះយើងកំពុងធ្វើការដោយឥតឈប់ឈរ​ដើម្បីនាំយកនូវបទពិសោធន៍ធនាគារដ៏ល្អបំផុតជូនដល់អតិថិជនដោយផ្តោតសំខាន់លើ ការរួមបញ្ចូលគ្នានៃសេវាធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្ម​ដើម្បីបំពេញតម្រូវការផ្សេងៗ និងបទពិសោធន៍យ៉ាងរលូន។

លោក Anthony Chinបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ធនាគារ វឌ្ឍនៈ ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះថា​ “ការបន្តពង្រីកសាខាជាបន្តបន្ទាប់របស់យើង គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតឈប់ឈររបស់យើងចំពោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជា​ដែលត្រូវបានបង្កើតឡើងដោយប្រជាជនកម្ពុជា យើងនៅទីនេះនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រទេសកម្ពុជា” ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើងដែលមានទីតាំងនៅ ​វិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬចូលទៅកាន់ www.vattanacbank.com ។ សម្រាប់ជំនួយការ ២៤/៧ ឬសូមទាក់ទងមកកាន់លេខ ០៣៤ ៩០០ ៥៥៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម