ព័ត៌មានជាតិ
ប្រជានេសាទក្នុងខេត្តបាត់ដំបងត្អូញត្អែរ រកត្រីមិនបាន ខាតទាំងថ្លៃសាំងកាណូត
គ្រួសារប្រជានេសាទជាលក្ខណះគ្រួសារកំពុងប្រឈមសេដ្ឋកិច្ចគ្រួសារ ខណះមុខរបរនេសាទដែលប្រើប្រាស់ឧបករណ៍ មិនខុសច្បាប់ដូចជាដាក់មងឡើជាដើមមិនកាក់កបក្នុងរដូវកាលឆ្នាំនេះ បើធៀបរដូវកាលដូចគ្នាក្នុងឆ្នាំ ២០២២។
ប្រជានេសាទក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំជាច្រើនគ្រួសារបានលើកឡើងថា មុខរបរនេសាទជាលក្ខណះគ្រួសាររបស់ពួកគាត់កំពុងប្រឈមខ្លាំង ខណះដែលចេញប្រកបមួយថ្ងៃៗមិនបានត្រីសម្រាប់ធ្វើប្រហុកផ្អក សម្រាប់លក់បានកម្រៃខ្លះនោះទេ ខាតបង់តែថ្លៃសាំងកាណូត បើធៀបឆ្នាំកន្លងទៅក្នុងរយ:ពេលដូចគ្នា បានកាក់កបនិងមានលុយកាក់ផ្គត់ផ្គង់គ្រួសារបានសមល្មមមិនប្រឈមដូចឆ្នាំនេះនោះទេ។

«ឆ្នាំនេះអត់បាន ពេលខ្លះមានគេលួចសារមង ខ្ញុំអស់ទៀតផង ហើយមងដែលពួកខ្ញុំប្រើប្រាស់ មន្ត្រីជំនាញពិនិត្យថាមិនខុសច្បាប់ទេ ព្រោះពួកខ្ញុំមិនដែលប្រើឧបករណ៍ខុសច្បាប់រករបរដោយមិនបំពាន ហើយរស់នៅបានសុខដោយតាមរយះមុខរបរនេសាទជាលក្ខណះគ្រួសារបន្តវេនរាប់ឆ្នាំមកហើយ គ្រាន់បានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ តែឆ្នាំនេះរកតែត្រីធ្វើ ប្រ ហិក លក់រកកម្រៃខ្លះមិនបានផង ដោយសារតែទំនប់ខាងលើត្រូវបានបិទ ទើបមិនមានទឹកឡើងដាក់ មង ឡើ និង ឧបករ ណ៍ផ្សេងៗដែលមិនខុសច្បាប់ មិនបានត្រីសោះ បើសិនជាបែបនេះ ពួកខ្ញុំគិតថានឹងទៅធ្វើសំណាកស្រុកមួយរយះហើយមើល ទៅទើបមានថវិការ ផ្គត់ផ្គង់គ្រួសារបាន ខណះដែលពួកខ្ញុំគ្មានមុខរបរអីផ្សេងពីនេះទេ”។ នេះបើយោងតាមសម្តីប្រជានេសាទ។
ពាក់ព័ន្ធការលើកឡើងពីប្រជានេសាទ មន្ត្រីអាជ្ញាធរភូមិឃុំក៏ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនពិតជាបានប្រកបមុខរបរដាក់មងដាក់ឡើ ដែលជាមុខរបរបន្តជំនាន់ដើម្បីធ្វើជាប្រហុក ផ្អក ត្រីឆ្អើ លក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ តែឆ្នាំនេះពួកគាត់រកត្រីមិនបានទេ បានត្រឹមតែធ្វើជាម្ហូបប្រចាំគ្រួសារពី ១ថ្ងៃ ទៅ ១ថ្ងៃ ប៉ុណ្ណោះ។

បើតាមមតិមហាជនបានលើកឡើងថា ការរកត្រីមិនបានដូចឆ្នាំមុនរបស់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណះគ្រួសារនេះ ដោយសារតែទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំបានបិទ តែខ្លះទៀតថាមកពីអស់ព្រៃជម្រក ត្រីពងខ្លះទៀតថា មកពីបណ្តែតបណ្តោយឲ្យឈ្មួញប្រើឧបករណ៍ខុសច្បាប់ច្រើនពេក ហើយយូរៗបង្ក្រាបម្តងទើបធ្វើឲ្យត្រីប្រភេទធ្វើប្រហុក ផ្អក ស្ទើរបាត់បង់អស់ក្នុងរយះពេលចុងក្រោយនេះ ជាពិសេសក្នុងរដូវកាលឆ្នាំនេះតែម្តង ។
ផ្ទុយពីការលើកឡើងពីមហាជន លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបញ្ជាក់ថា ការខ្វះខាតរកត្រីមិនបានក្នុងឆ្នាំនេះមិនពាក់ព័ន្ធការបិទទំនប់ទឹកមួយរយះឬបទល្មើសនោះទេ គឺមកពីកត្តាទឹកភ្លៀងធ្លាក់មិនបានតាមតម្រូវការប៉ុណ្ណោះ។
លោកបានបន្តបញ្ជាក់ថា ត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បឹងទន្លេសាបនៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំ មានកម្ពស់ទឹកទើបតែ ៤.៤០ ម បើធៀបកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានកម្ពស់ទឹក ៥,៧០ម ខណះក្នុងឆ្នាំ ២០២២ កម្រិតខ្ពស់បំផុត ៧,៣៥ម៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត