Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាពផ្លូវកំពុងសាងសង់ ក្នុងស្រុកស៊ីធរកណ្តាល

បានផុស

នៅ

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អមដំណើរ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះ ពិនិត្យផ្លូវចាក់បេតុងសរសៃដែកដែលមានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការចុះពិនិត្យនេះគឺដើម្បី តាមដាន និងចង់ដឹងថាផ្លូវនេះ អនុវត្តធ្វើតាម ស្តង់ ដារបច្ចេកទេសដែរឬទេ ធ្វើយ៉ាងណាដើម្បីធានាគុណភាពផ្លូវនេះ ប្រើប្រាស់បានយូរអង្វែងសម្រាប់បងប្អូន ប្រជា ពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្ដាល និងបងប្អូន ប្រជាពលរដ្ឋបណ្ដាលស្រុកផ្សេងៗ ទៀតដែលធ្វើដំណើរ ឆ្លងកាត់តាមផ្លូវ មួយខ្សែនេះ។ 

លោកបានបន្ថែមថា ផ្លូវនេះបានអនុវត្គគម្រោងស្ថាបនា ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាប្រភេទផ្លូវកម្រាល បេតុង​ក្រោម​គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development Project) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទាន​របស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។  

ផ្លូវ PV2នេះ ចាប់ពីភូមិព្រៃដើមថ្នឹងទី២ ទៅភូមិកោងទន្លេលើ មានប្រវែង ១០ គីឡូ ៤៣ ម៉ែត្រ ចាក់បេតុង សរសៃដែក ទទឹង ៦ ម៉ែត្រ កម្រាស់ ១៥ ស.ម មានលូមូលចំនួន ៥ កន្លែង និងលូប្រអប់ចំនួន ៣ កន្លែង។  ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និង ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ភូមិចំនួន៥ មានភូមិព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី១ កោងស្រែ ព្រមនី និងភូមិកោងទន្លេ។ មានប្រជាពលរដ្ឋទទួលផលប្រមាន ១៦, ៥៦០ នាក់ ។ 

គម្រោងសាងសង់នេះ គាំទ្រថវិកាពីបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។ ក្រុមហ៊ុនទទួលបានកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជា ២៧% និងគ្រោងបញ្ចប់ជាស្ថាពរនៅ ចុងខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុនេះ៕

អត្ថបទ ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ១៧ នាទីutes មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច៤៥ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហែម សុវត្ថិ និងភរិយាអញ្ជើញក្រុងពាលីទូកង “ភ្នំស្រុកសេនាធិបតីបារមីតេជោ” នៅវត្តពោធិរិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម